- 2018-05-17 01:05:36
- បាល់ទាត់
Buffon ត្រៀមប្រកាសចូលនិវត្តន៍នៅថ្ងៃព្រហស្បតិ៍នេះ
- 2018-05-17 01:05:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Buffon ត្រៀមប្រកាសចូលនិវត្តន៍នៅថ្ងៃព្រហស្បតិ៍នេះ
ចន្លោះមិនឃើញ
អ្នកចាំទីចាស់វស្សា Juventus និងក្រុមជម្រើសជាតិអ៊ីតាលី Gianluigi Buffon ត្រៀមប្រកាសចូលនិវត្តន៍ពីបាល់ទាត់នៅសន្និសីទសារព័ត៌មាននៅកីឡដ្ឋាន Allianz Stadium ថ្ងៃព្រហស្បតិ៍នេះ។
កីឡាករវ័យ៤០ឆ្នាំជួយ Juventus លើកពាន Serie A ៧រដូវកាលជាប់គ្នា និងឈ្នះពាន Coppa Italia ៤រដូវកាលចុងក្រោយរាប់ទាំងលើកនេះផង។ ក្រោយបង្ហាញខ្លួនជាង១ពាន់ប្រកួតអតីតអ្នកចាំទីក្រុម Parma នឹងប្រកាសព្យួរស្រោមថ្ងៃមុនលេងប្រកួតចុងក្រោយនៅក្របខ័ណ្ឌកំពូលអ៊ីតាលី។
បើតាមលោក Silvano Martina ជាភ្នាក់ងារផ្ទាល់បាននិយាយថា៖ "នឹងគ្មានBuffon តទៅទៀតទេ។ ខ្ញុំមិនចង់និយាយអ្វីច្រើនឡើយព្រោះសាមីខ្លួននឹងប្រាប់ពីអ្វីដែលរូបគេធ្វើបន្តនៅក្នុងសន្និសីទកាសែតក្នុងថ្ងៃនេះ"៕
Buffon គ្រោងលេងប្រកួតចុងក្រោយជាមួយជម្រើសជាតិនៅប្រកួតទល់ហូឡង់ថ្ងៃទី៤ ខែមិថុនាខាងមុននេះបន្ទាប់ពីអ៊ីតាលីគ្មានកៅអីទៅ World Cup នៅរុស្ស៊ី៕