• 2018-05-13 20:30:00
  • បាល់ទាត់

ថ្ងៃចុងក្រោយ Premier League ក្រុមធំសុទ្ធតែឈ្នះកំសត់តែ Chelsea

  • 2018-05-13 20:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្របខ័ណ្ឌកំពូលអង់គ្លេស ឬ Premier League បានបិទរដូវកាលរបស់ខ្លួនត្រឹមយប់មិញនេះក្រោយប្រកួតប្រជែងអស់៣៨សប្ដាហ៍យ៉ាងតានតឹង។

នៅថ្ងៃចុងក្រោយ Manchester City ដែលជាម្ចាស់ពានបានយកឈ្នះ Southampton ១ទល់នឹង០ ស៊ុតបញ្ចូលទីចុងម៉ោងដោយខ្សែប្រយុទ្ធ Grabriel Jesus។ Mata បានបញ្ជូនបាល់ឲ្យ Rashford រកគ្រាប់ជួយលេខ២ United ឈ្នះ Watford ជូនដំណើរ Carrick ចូលនិវត្តន៍ពីអាជីពបាល់ទាត់។

Arsenal បានយកឈ្នះ Huddersfield ១ទល់នឹង០ នៅថ្ងៃចុងក្រោយរបស់លោក Arsene Wenger ក្នុងនាមជាអ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ។ ដោយឡែក Liverpool បានយកឈ្នះ Brighton ដើម្បីបានកៅអីពានទ្វីបអឺរ៉ុបរដូវកាលក្រោយ ស្របពេល Chelsea ចាញ់ Newscasle ធ្ងន់ក ៣-០៕

ប្រភព៖ Premier League អត្ថបទ៖ វីរ័ត្ន

មតិយោបល់