• 2018-05-09 23:22:51
  • បាល់ទាត់

Kane ស៊ុត១គ្រាប់ជួយ Spurs ឈ្នះ និងបានកក់កៅអី UCL រដូវកាលក្រោយ

  • 2018-05-09 23:22:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tottenham Hotspur បានកក់កៅអី Champions League រដូវកាលក្រោយរួចជាស្រេចបន្ទាប់ពីយកឈ្នះ Newcastle ដោយលទ្ធផល ១ទល់នឹង០។

ជ័យជម្នះរបស់ក្រុមរហស្សនាមថាមាន់ខ្នាយមាសរកបានដោយខ្សែប្រយុទ្ធឆ្នើម Harry Kane នៅនាទី៥០ ហើយវាជាគ្រាប់បាល់ទី ២៨របស់គេនៅ Premier League តាមពីក្រោយ Mohamed Salah ដែលមាន៣១ ចំនួន៣គ្រាប់។

ប្រកួតចុងក្រោយនៅសប្ដាហ៍ទី៣៨ Spurs នឹងប៉ះ Leicester City ដោយមិនខ្វល់ពីលទ្ធផលចាញ់ ស្មើ ឬក៏ឈ្នះដោយសារមានកៅអីទៅ UCL រួចទៅហើយ ប៉ុន្តែយ៉ាងណា Kane ត្រូវប្រឹងស៊ុតបញ្ចូលទីនៅប្រកួតនោះដើម្បីការពារតំណែងស្បែកជើងមាសរបស់ខ្លួន៕

ប្រភព៖ theguardian អត្ថបទ៖ វីរ័ត្ន

មតិយោបល់