• 2018-02-11 02:10:37
  • បាល់ទាត់

ស៊ុត​៤​គ្រាប់​យប់​មិញ​ Aguero ជាប់​កំណត់ត្រា​សំខាន់​ៗ​មួយ​ចំនួន​

  • 2018-02-11 02:10:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sergio Aguero បាន​ស៊ុត​បញ្ចូល​ទី​៤​គ្រាប់​ម្នាក់​ឯង​ក្នុង​ការ​ប្រកួត​ដែល​ Manchester City យក​ឈ្នះ​ Leicester City រហូត​៥​ទល់​នឹង​១។

ជ័យ​ជម្នះ​ដ៏​សំខាន់​នេះ​ធ្វើ​ឲ្យ​ក្រុម​រហស្សនាម​ថា​ មេឃ​ខៀវ​ដាច់​ក្រុម​លេខ​ពីរ​ ១៦​ពិន្ទុ​ គិត​ត្រឹម​សប្ដាហ៍​ទី​២៧​។ ក្រោយ​បាន​៣​ពិន្ទុ​ក្នុង​ទឹកដី​ Pep Guardiola បាន​សរសើរ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​លោក​ថា​ ជា​កម្លាំង​សំខាន់​មិន​អាច​ខ្វះ​បាន​របស់​ City នា​ពេល​បច្ចុប្បន្ន។

៤​គ្រាប់​របស់​ Aguero ធ្វើ​ឲ្យ​រូប​គេ​ជាប់​កំណត់ត្រា​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​មាន​ដូច​ជា៖

  • Aguero បាន​ស៊ុត​​ក្នុង​ទឹកដី​ Etihad Stadium ៧​ប្រកួត​ជាប់​គ្នា​ជា​លើក​ដំបូង​ក្នុង​អាជីព​របស់​ខ្លួន​សរុប​១៤​គ្រាប់​ និង​ Hat trick ២ដង។

  • Aguero បាន​ស៊ុត​បញ្ចូល​ទី​៤​គ្រាប់​ ឬ​ច្រើន​ជាង​នេះ​​ក្នុង​១​ប្រកួត​ ជា​លើក​ទី​៣​ ​នៅ Premier League ដែល​មិន​ទាន់​មាន​កីឡាករ​ណា​អាច​ធ្វើ​បាន​ដូច​គេ​ឡើយ។

  • Aguero ជា​កីឡាករ​ទី​៤​ដែល​ស៊ុត​ចូល​​ទី​លើស​ពី​២០​គ្រាប់​ សម្រាប់​៤​រដូវ​កាល​ជាប់​គ្នា​នៅ​ Premier League។ អ្នក​ធ្វើ​បាន​៣​នាក់​ទៀត​មាន​ វីរបុរស Alan Shearer, Thierry Henry និង​ កីឡាករ​ Harry Kane៕ ​

ប្រភព៖ BBC ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់