- 2017-12-26 14:15:02
- បាល់ទាត់
ក្ដៅៗ Kane ទើបបំបែកកំណត់ត្រាស៊ុតចូលទី PLច្រើនបំផុតក្នុង១ឆ្នាំរបស់ Shearer
- 2017-12-26 14:15:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ Kane ទើបបំបែកកំណត់ត្រាស៊ុតចូលទី PLច្រើនបំផុតក្នុង១ឆ្នាំរបស់ Shearer
ចន្លោះមិនឃើញ
អម្បាញ់មិញនេះ ខ្សែប្រយុទ្ធ Harry Kane ទើបបំបែកកំណត់ត្រាស៊ុតចូលទីក្នុងលីគកំពូលអង់គ្លេសច្រើនបំផុតក្នុងមួយប្រតិទិនឆ្នាំ របស់ខ្សែប្រយុទ្ធ Alan Shearer បន្ទាប់ពីស៊ុតបើកឆាកចូល ២គ្រាប់លើក្រុម Southampton នៅតង់ទីមួយ។
គ្រាប់បាល់ដែលរកបានសម្រេចនៅនាទី ២២ និង ៣៩ បានជួយឲ្យចំនួនគ្រាប់បាល់ EPLសរុបដែលខ្សែប្រយុទ្ធ Kane បំប៉ោងសំណាញ់បាន ឡើងដល់ចំនួន ៣៧ គ្រាប់ហើយក្នុងឆ្នាំ ២០១៧នេះ។ នេះមានន័យថា Kane បានបំបែកកំណត់ត្រារបស់កំពូលខ្សែប្រយុទ្ធ Shearer ដែលរកបានចំនួន ៣៦គ្រាប់ឲ្យ ក្លឹប Blackburn Rovers កាលពីឆ្នាំ ១៩៩៥។
ក្រោយពីកំណត់ត្រាខ្លួនត្រូវបានបំបែក Shearer បានបង្ហោះសារតាម Twitter អបអរទៅ Kane ថា៖ "ឆ្នាំ ២០១៧ ពិតជាឆ្នាំដ៏អស្ចារ្យសម្រាប់អ្នកឯង។ អ្នកសមនឹងកាន់កំណត់ត្រាមួយនេះ"៕