• 2017-12-18 10:26:14
  • ព័ត៌មាន

វ៉ាត់​ ចំរើន៖​ បុណ្យ​សមុទ្រ​ជា​ឱកាស​ល្អ​សម្រាប់​អ្នក​បច្ចេកទេស​ និង​កីឡាករ​វាស់​ស្ទង​សមត្ថភាព​

  • 2017-12-18 10:26:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ វ៉ាត់​ ចំរើន​ ថា​ ពិធី​បុណ្យ​សមុទ្រ​នៅ​ពេល​ខាង​មុខ​នេះ​មាន​សារ​ប្រយោជន៍​ច្រើន​សម្រាប់​ចលនា​កីឡា​ ដូច​ជា​អ្នក​បច្ចេកទេស​រឹតតែ​រីកចម្រើន​ក្នុង​ការ​រៀបចំ​ផ្សេង​ៗ រី​ឯ​កីឡាករ​ កីឡា​ការិនី​ក៏​អាច​វាស់​ស្ទង​សមត្ថភាព​ផង​ដែរ។​

វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​

លោក​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ បុណ្យ​សមុទ្រ​ដែល​ត្រូវ​ធ្វើ​ឡើង​ចុង​ខែ​ធ្នូ​នេះ​ នឹង​មាន​១០​ប្រភេទ​កីឡា​ចូលរួម​ប្រកួត​ប្រជែង​និង​លេង​កម្សាន្ត​ជូន​នា​ពេល​នោះ។​

ក្នុង​ពិធី​ដ៏​ធំ​មួយ​នេះ​ពិត​ជា​មាន​សារសំខាន់​ណាស់​ដល់​ប្រភេទ​កីឡាករ​ដែល​បាន​ចូលរួម​។ ទី១​ជា​ការ​បង្ហាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ ឬ​អ្នក​ទៅ​លេង​បុណ្យ​មួយ​នេះ​បានប្លែក​អារម្មណ៍​។ ទី២​ ប្រភេទ​កីឡា​ខ្លះ​អាច​ឲ្យ​មហាជន​បាន​ចូល​លេង​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ ទី៣​អាច​ឲ្យ​អ្នក​បច្ចេកទេស​រៀបចំ​កីឡា​មួយៗ​បាន​ដកស្រង់​ ឬ​សាំ​និង​កិច្ច​ការ​របស់​ខ្លួន​ត្រៀម​ព្រឹត្តិការ​ធំៗ​ខាង​មុខ​ទៀត​ និង​ទី៤​ អាច​ធ្វើ​ឲ្យ​កីឡាករ​ជម្រើស​ជាតិ​នានា​អាច​វាស់​ស្ទង​ពី​សមត្ថភាព​នៃ​ការ​ហ្វឹកហាត់​ពី​មុន​មក​ថា​តើ​មាន​កម្រិត​រីកចម្រើន​ឬ​យ៉ាង​ណា​។​

ការប្រកួត​ក្នុង​ពិធីបុណ្យសមុទ្រ

ពី​លើ​នេះ​ទៅ​ទៀត​លោក​ សំណូមពរ​ឲ្យ​​ប្រជាពលរដ្ឋ​គ្រប់​រូប​កុំ​ភ្លេច​ទៅ​ចូលរួម​ក្នុង​ពិធី​មួយ​នេះ​ឲ្យ​ច្រើន​កុះករ ​ព្រោះ​មិន​ត្រឹម​តែ​មាន​កីឡា​នោះ​ទេ​ ក៏​មាន​ស្តង់​លក់​ទំនិញ​ជា​ច្រើន​ប្រភេទ​ និង​មាន​សិល្បៈ​កម្សាន្ត​ពេល​រាត្រី​ទៀត​ផង។​

ការប្រកួត​ក្នុង​ពិធីបុណ្យសមុទ្រ

ពិធី​បុណ្យ​សមុទ្រ​លើក​ទី៥​នេះ​នឹង​ធ្វើ​ឡើង​នៅ​ខេត្ត​កែប​ ចាប់​ពី​ថ្ងៃ​ទី២២​ ដល់​ថ្ងៃទី២៤​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ខណៈ​លើក​ទី៤​កន្លង​ទៅធ្វើ​ឡើង​នៅ​ឯ​ក្រុងព្រះសីហនុ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី