• 2017-11-29 04:02:30
  • ព័ត៌មាន

ក្រុម​ម៉ូតូ​ហោះ​ជាង​៥០នាក់ ប្រកួត​បច្ចេកទេស​ត្រៀម​ដណ្ដើម​ពាន​រង្វាន់​ធំ 7NG

  • 2017-11-29 04:02:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡាករ​ប្រណាំង​ម៉ូតូ​ហោះ​ជាង​ ៥០នាក់ បាន​ចូលរួម​ប្រកួត​បង្កើន​បច្ចេកទេស​ និង​កម្រិត​សត្ថភាព​របស់​ខ្លួន​ឲ្យ​កាន់​តែ​ខ្លាំង​ ដើម្បី​ឈាន​ទៅ​ការ​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ​នា​ថ្ងៃ​ទី​១៧ ​ខែ​ធ្នូ ឆ្នាំ​២០១៧​ខាង​មុខ​នេះ។

នៅ​ដំណាច់​ឆ្នាំ​នេះ ​ទឹក​ដី វិហារសួគ៌ ស្រុក​ខ្សាច់​កណ្តាល ​ខេត្ត​កណ្តាល ​នឹង​មាន​ព្រឹត្តិការណ៍​ធំ​បំផុត​មួយ ដោយ​មាន​ទាំង​​កីឡា​ប្រណាំង​ម៉ូតូ​ឆ្លង​កាត់​ឧបសគ្គ និង​ការ​ប្រកួត​ប្រណាំង​សេះ​លំដាប់​អន្តរជាតិ​ ជុំ​ផ្តាច់​ព្រ័ត្រ ​ដែល​ជ័យលាភី​សេះ​មាន​ប្រាក់​រង្វាន់​រហូត​ដល់​ ២ម៉ឺន​៥ពាន់​ដុល្លារ​។ អ្នក​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​ប្រណាំង​​ម៉ូតូ​នៃ​ក្រុមហ៊ុន​ 7NG ​បាន​ឲ្យ​ដឹង​ថា ​ការ​ប្រកួត​កម្ដៅ​សាច់​ដុំ​នេះ​កន្លង​ទៅ​នេះ គឺ​ជា​ការ​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​ម្នាក់​ៗ បាន​ស្វែង​យល់​ពី​ស្ថានភាព​ផ្លូវ​។ មួយ​វិញ​ទៀត បង្កើន​សមត្ថភាព​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ ដើម្បី​ត្រៀម​ការ​ប្រកួត​ផ្លូវការ អម​ដោយ​ប្រាក់​រង្វាន់​ដ៏​ច្រើន​ នា​អំឡុង​ពាក់​កណ្តាល​ខែ​ក្រោយ​នេះ។

ការ​ប្រកួត​សាកល្បង​នេះ​ដែរ​ គណៈកម្មាការ​បាន​បែង​ចែក​ជា​៤ ​កម្រិត​ ដោយ​កីឡាករ​ កម្រិត​ A មាន​កីឡាករ​ជាង​ ១០នាក់ កម្រិត​B ​មាន​កីឡាករ​ជិត ២០នាក់ ​កម្រិត​C ​មាន​កីឡាករ​ ១៤​នាក់​ និង​ក្រុម​កីឡា​វ័យ​ចាស់ ​ដែល​ស្ថិត​ក្នុង​ក្រុម​ VIP ​គឺ​មាន​កីឡាករ​ ១៥​នាក់​ចូលរួម។ ការ​ប្រកួត​កីឡា​ប្រណាំង​ម៉ូតូ​ឆ្លង​កាត់​ឧបសគ្គ ដណ្ដើម​ពានរង្វាន់ ​ប្រចាំ​ឆ្នាំ​នៅ​លើ​ទីលាន ​SCT Sport Complex មាន​ប្រាក់​រង្វាន់​ ចាប់​៥០០ដុល្លារ ​រហូត​ដល់​ ៣ ​ពាន់​ដុល្លារ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី