• 2017-11-19 04:05:34
  • ព័ត៌មាន

កីឡដ្ឋាន​​ទាំង​៧​នេះ​​កសាង​​អស់​លុយ​ច្រើន​​បំផុត​លើ​លោក​

  • 2017-11-19 04:05:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​ដែល​​គម្រោង​សាងសង់​កីឡដ្ឋាន​ថ្មី​របស់​ក្លឹប​តោ​ខៀវ​ Chelsea ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​អាច​នឹង​ចំណាយ​ទឹក​ប្រាក់​ទ្វេដង​បើ​ធៀប​នឹង​ Stamford Bridge បច្ចុប្បន្ន។ កីឡដ្ឋាន​ថ្មី​នេះ​អាច​ផ្ទុក​ទស្សនិកជន​ប្រមាណ​៦០ ០០០ នាក់ ប្រើ​ពេល​សាង​សង់​ប្រមាណ​ពី​៥​ទៅ​៦​ឆ្នាំ និង ចំណាយ​ទឹក​ប្រាក់​ប្រហែល​១​ប៊ីលាន​ផោន (ប្រហែល ១៣១២​លាន​ដុល្លារ) ​និង​ក្លាយ​ទៅ​ជា​កីឡដ្ឋាន​ថ្លៃ​បំផុត​មួយ​របស់​ពិភព​លោក។

ខាង​ក្រោម​នេះ​ជា​​កីឡដ្ឋាន​​​៧​ដែល​ចំណាយ​លុយ​ច្រើន​បំផុត​ក្នុង​ការ​សាងសង់​ ហើយ​កីឡដ្ឋាន​ទាំង​នោះ​ភាគ​ច្រើន​ស្ថិត​នៅ​ទឹកដី​អាមេរិក៖

៧ - Levi's Stadium

ចំណាយ​កសាង​៖ ៩៩០ លាន​ផោន (ប្រហែល ១៣០៨ លាន​ដុល្លារ) ក្រុម៖ San Francisco 49ers បើក​ដំណើរការ៖ ឆ្នាំ ២០១៤ ផ្ទុក​អ្នក​ទស្សនា៖ ៦៨ ៥០០ នាក់

​​៦ - AT&T Stadium

  • ចំណាយ​កសាង​៖ ៩៩០ លាន​ផោន (ប្រហែល ១៣០៨ លាន​ដុល្លារ)

  • ក្រុម៖ Dallas Cowboys (នៅ​​សហរដ្ឋអាមេរិក)

  • បើក​ដំណើរការ៖ ឆ្នាំ ២០០៩

  • ផ្ទុក​អ្នក​ទស្សនា​៖ ៨០ ០០០ នាក់

៥ - កីឡដ្ឋាន Wembley

  • ចំណាយ​កសាង​៖ ១,០៦ ប៊ីលាន​ផោន (ប្រហែល ១៤០០ លាន​ដុល្លារ)

  • ក្រុម៖ កីឡដ្ឋាន​របស់​ប្រទេស​អង់គ្លេស ដែល​បច្ចុប្បន្ន​ក្រុម​ Spurs ជួល​ប្រើ​បណ្ដោះ​អាសន្ន

  • បើក​ដំណើរការ៖ ឆ្នាំ ២០០៧

  • ផ្ទុក​អ្នក​ទស្សនា​៖ ៩០ ០០០ នាក់

៤ - កីឡដ្ឋាន Montreal Olympic

  • ចំណាយ​កសាង​៖ ១,១៤ ប៊ីលាន​ផោន (ប្រហែល ១៥០៧ លាន​ដុល្លារ)

  • ក្រុម៖ ជា​ពហុកីឡាដ្ឋាន​ស្ថិត​នៅ​ក្នុង​ប្រទេស​កាណាដា តែ​មិន​មាន​ក្រុម​ណា​យក​ជា​​ទីលាន​​របស់​ខ្លួន​ឡើយ និង ជា​ពហុកីឡាដ្ឋាន​​ថ្លៃ​បំផុត​មួយ​ដែល​មាន​អាយុ​ច្រើន​ជាង​គេ​​

  • បើក​ដំណើរការ៖ ឆ្នាំ ១៩៧៦

  • ផ្ទុក​អ្នក​ទស្សនា​៖ ៨០ ០០០ នាក់

៣ - កីឡដ្ឋាន Yankee

  • ចំណាយ​កសាង៖​ ១,១៤ ប៊ីលាន​ផោន (ប្រហែល ១៥០៧ លាន​ដុល្លារ)

  • ក្រុម៖ New York City FC

  • បើក​ដំណើរការ៖ ឆ្នាំ ២០០៩

  • ផ្ទុក​អ្នក​ទស្សនា​៖ ៤៩ ៦៤២ នាក់

២ - កីឡដ្ឋាន MetLife

  • ចំណាយ​កសាង៖ ១,២១ ប៊ីលាន​ផោន (ប្រហែល ១៥៩៩ លាន​ដុល្លារ​)

  • ក្រុម៖ ​ជា​សហ​កីឡដ្ឋាន​រួមគ្នា​​រវាង​ក្រុម​បាល់​អោប​ New York Giants ​និង New York Jets

  • បើក​ដំណើរការ៖ ឆ្នាំ ២០១០

  • ផ្ទុក​អ្នក​ទស្សនា៖ ៨២ ៥៦៦ នាក់

១ - កីឡដ្ឋាន Mercedes-Benz

  • ចំណាយ​កសាង៖ ១,៣៨ ប៊ីលាន​ផោន (ប្រហែល ១៨២៣ លាន​ដុល្លារ)

  • ក្រុម៖ Atlanta United​

  • បើក​ដំណើរ៖ ឆ្នាំ ២០១៧

  • ផ្ទុក​អ្នក​ទស្សនា​៖ ៧១ ០០០ នាក់

ប្រភព៖ The Sun ប្រែសម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី