• 2017-11-01 07:39:45
  • ព័ត៌មាន

កីឡា​ទាញ​ព្រ័ត្រ​កម្ពុជា​នឹង​ចូលរួម​ព្រឹត្តិការ​ធំៗ​ពីរ​ នៅ​ប្រទេស​ថៃ​នា​ខែ​ធ្នូ​ ២០១៧​

  • 2017-11-01 07:39:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក់​ខែ​ធ្នូ​ ២០១៧​ នេះ​ កីឡា​ទាញ​ព្រ័ត្រ​របស់​ប្រទេស​កម្ពុជា​នឹង​ចូលរួម​ក្នុង​ព្រឹត្តិការ​ជើង​ឯក​អាស៊ី​លើក​ទី១១​ និង​ការ​ប្រកួត​ជើង​ឯក​អាស៊ីអាគ្នេយ៍​លើក​ទី២​ នៅ​ប្រទេស​ថៃ។​

លោក​ មាស​ សារិន​ ប្រធាន​សហព័ន្ធ​

លោក​ មាស​ សារិន​ ប្រធាន​សហព័ន្ធ​កីឡា​ទាញ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ តាម​គម្រោង​នឹង​បញ្ជូន​កីឡាករ​ពីរ​ក្រុម​ទៅ​ចូលរួម​ គឺ​ក្រុម​បុរស​ និង​ក្រុម​នារី​ សម្រាប់​ចូលរួម​ក្នុង​ព្រឹត្តិ​ជើង​ឯក​អាស៊ី​ និង​ជើង​ឯក​អាស៊ីអាគ្នេយ៍​នា​ពាក់​កណ្ដាល​ខែ​ធ្នូ​ខាង​មុខ​នេះ។​

អ្នក​ស្រី ​ប្រាក់​ សម្ផស្ស​ អគ្គលេខាធិការ

ប្រធាន​សហព័ន្ធ​រូប​នេះ​បន្ថែម​ទៀត​ថា​ ចំពោះ​ការ​ប្រកួត​ជើង​ឯក​អាស៊ី​ អាច​នឹង​ពិបាក​បន្តិច​សម្រាប់​កីឡាករ​កម្ពុជា​ព្រោះ​កម្រិត​ពួកគេ​ខ្ពស់​មិន​ថា​បច្ចេកទេស​ ឬ​សមត្ថភាព​នោះ​ទេ​ ប៉ុន្តែ​ការ​ចូលរួម​ប្រកួតប្រជែង​នេះ​ដើម្បី​ជា​បទ​ពិសោធ​លើ​ឆាក​អន្តរជាតិ។​ ជា​ក្ដី​សង្ឃឹម​បំផុត​របស់​កីឡាករ​ កីឡា​ការិនី​កម្ពុជា​នោះ​ គឺ​ការ​ប្រកួត​ជើង​ឯក​អាស៊ីអាគ្នេយ៍ ​ព្រោះ​មាន​ប្រទេស​តិច​ចូលរួម​ប្រកួត​ប្រជែង​ រី​ឯ​សមត្ថភាព​វិញ​គឺ​មិន​ខ្ពស់​ជាង​កម្ពុជា​ណាស់​ណា​ទេ។​

សន្និសីទសារព័ត៌មានព្រឹកមិញ

កម្មវិធី​ប្រកួត​ជើង​ឯក​អាស៊ី​ទី១១​ និង​ជើង​ឯក​អាស៊ីអាគ្នេយ៍​លើក​ទី២​ នេះ​ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី១៨​ ដល់​ ២២​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ នៅ​ឯ​ប្រទេស​ ហើយ​កីឡាករ​ កីឡា​ការិនី​កម្ពុជា​គ្រោង​នឹង​ចេញ​ដំណើរ​នៅ​ថ្ងៃទី១៦​ ធ្នូ​ ដោយ​រថយន្ត​ដើម្បី​ទៅ​ចូលរួម៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី