• 2017-09-26 03:48:56
  • ព័ត៌មាន

មូលហេតុ ប៊ុង ហុង ​មិន​​ឈ្នះ​មេដាយ​មាស​នៅ Asean Para Game ​ឆ្នាំ​នេះ

  • 2017-09-26 03:48:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជន​ពិការ​កម្ពុជា ប៊ុង ហុង ​មិន​ទទួល​បាន​មេដាយ​មាស​ដូច​ឆ្នាំ​២០១៥​បាន​ទេ ​នៅ​ព្រឹត្តិការណ៍​ Asean Para Games ​ឆ្នាំ​២០១៧​នេះ ​ដោយសារ​តែ​មាន​ការ​ផ្លាស់ប្ដូរ​ប្រភេទ​វិញ្ញាសា​រត់​ចម្ងាយ។

ប៊ុង ហុង

លោក​ ​ប៊ុង ហុង​ ដណ្ដើម​បាន​មេដាយ​មាស​១​គ្រឿង​​សម្រាប់​​វិញ្ញាសា​រត់​ចម្ងាយ​៤០០​ម៉ែត្រ​កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ​ក្នុង​ប្រភេទ​រត់ T46។ ដោយ​ឡែក​សម្រាប់​ឆ្នាំ​វិញ​នេះ ​កីឡាករ​កម្ពុជា​រូប​នេះ​ត្រូវ​បាន​ផ្លាស់​ទៅ​រត់​ប្រភេទ​ T47 ​(រត់​៤០០​ម បណ្ដាក់​គ្នា​៤​នាក់)វិញ​ ដែល​វិញ្ញាសា​នេះ​ធ្វើ​ឱ្យ​កម្ពុជា ​ក៏​ដូចជា ប៊ុង ហុង ​ផ្ទាល់​ជួប​ការ​លំបាក។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​កីឡាករ​កម្ពុជា​ទាំង​៤​នាក់​នោះ ​ក៏​ធ្វើ​បាន​ល្អ​ដែរ ​ដោយ​ទទួល​បាន​មេដាយ​ប្រាក់​ផង​ដែរ។

ព្រឹត្តិការណ៍​Asean Para Games ​ឆ្នាំ​២០១៧​នេះ ​កម្ពុជា​ទទួល​បាន​មេដាយ​សរុប​ច្រើន​ជាង​ឆ្នាំ​មុន ប៉ុន្តែ​ថយ​មេដាយ​មាស​វិញ ​ដោយ​ឆ្នាំ​២០១៥ ​កម្ពុជា​ទទួល​បាន​មេដាយ​សរុប​៩​គ្រឿង មាស​១ ប្រាក់​២ ​និង​សំរឹទ្ធ​៦។ ដោយ​ឡែក​នៅ​ឆ្នាំ​២០១៧ ​កម្ពុជា​បាន​មេដាយ​សរុប​១០​គ្រឿង ​ប្រាក់​៥​និង​សំរឹទ្ធ​៥៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី