- 2017-09-14 07:23:15
- ព័ត៌មាន
ពានរង្វាន់ ភូមិភាគកីឡាទាញព្រ័ត្រលើកទី១នៅខេត្តពោធិ៍សាត់ចាប់ផ្ដើមស្អែក
- 2017-09-14 07:23:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពានរង្វាន់ ភូមិភាគកីឡាទាញព្រ័ត្រលើកទី១នៅខេត្តពោធិ៍សាត់ចាប់ផ្ដើមស្អែក
ចន្លោះមិនឃើញ
សហព័ន្ធកីឡាទាញព្រ័ត្របានរៀបចំព្រឹត្តិការណ៍ប្រកួតពានរង្វាន់ភូមិភាគបឹងទន្លេសាប លើកទី១ នៅខេត្តពោធិ៍សាត់ ដែលគ្រោងចាប់ផ្ដើមថ្ងៃទី១៥ ខែកញ្ញា ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧។
បើតាមសម្ដីអ្នកស្រី ប្រាក់ សម្ផស្ស អគ្គលេខាធិការសហព័ន្ធកីឡាទាញព្រ័ត្របានឲ្យដឹងថា ព្រឹត្តិការណ៍នេះរៀបឡើងក្នុងគោលបំណងបំផុសកីឡាមួយនេះ ឲ្យកាន់តែមានភាពរឹងមាំនៅតាមបណ្ដាខេត្ត។ ពិសេសគឺទិសដៅចម្រាញ់ស្វែងរកក្រុមដែលខ្លាំងៗ នៅតាមបណ្ដាខេត្ត មកធ្វើការប្រកួតថ្នាក់ជាតិ។
សម្រាប់ក្រុមចូលរួមមាន បន្ទាយមានជ័យ បាត់ដំបង សៀមរាប ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ផ្ទាល់តែម្ដង។ ក្នុងការចូលរួមរបស់ខេត្តនីមួយៗ សហព័ន្ធបានជួយជាថវិកាចំនួន ១០០ដុល្លារអាមេរិក ដើម្បីជួយសម្រួលដល់ការផ្គត់ផ្គង់លើការចំណាយផ្សេងៗ។
ក្នុងឱកាសរៀបចំព្រឹត្តិការណ៍នេះដែរ ក៏មានដាក់តាំងពិពរណ៌ និងប្រគំតន្ត្រី ដែលមានការចូលរួមពីសំណាក់តារាល្បីៗ ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕