• 2017-09-01 07:43:34
  • ព័ត៌មាន

​ណាហ្គាវើល ​ផ្ដល់​រង្វាន់​ជាង​១ម៉ឺន​ដុល្លារ​អាមេរិក​ដល់​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​

  • 2017-09-01 07:43:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សណ្ឋាគារ​បាន​រៀបចំ​កម្មវិធី​ប្រគល់​ប្រាក់​រង្វាន់​ ១២៥០០​ ដុល្លារ​អាមេរិក​ កាល​ពី​ព្រឹក​មិញ​នេះ​នៅ​ផ្សារ​ទំនើប​ក្រោម​ដី​ណាហ្គាស៊ីធីវ៉ក​ ដល់​អត្តពលិក​ដែល​ឈ្នះ​មេដាយ​មាស​ក្នុង​ព្រឹត្តិការ​កីឡា​ស៊ីហ្គេម​លើក​ទី២៩​ នៅ​ប្រទេស​ម៉ាឡេស៊ី​ ដែល​ទើប​បញ្ចប់​ការ​ពេល​ថ្មីៗ​នេះ។​ សម្រាប់​អត្តពលិក​ដែល​ទទួល​បាន​ប្រាក់​រង្វាន់​នោះ​រួម​មាន​ ទី១​ កីឡា​ការិនី​ កែ​ ឡេង​ និង​ អ៊ុក​ ស្រីមុំ​ កីឡា​ប៉េតង់​ វិញ្ញាសា​ជា​ក្រុម​(៥០០០ដុល្លារ)​ ទី២​ កីឡា​ការិនី​ ស៊ន​ សៀវម៉ី​ តេក្វាន់ដូ​ ប្រយុទ្ធ​ឯកត្តជន​(៣០០០ដុល្លារ)​ និង​ទី៣​ កីឡាករ​ ឃីម​ ឌីម៉ា​ កីឡា​គុន​ខ្មែរ​(៣០០០ដុល្លារ)​ ក្រៅ​ពី​កីឡាករ​ គណៈ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ក៏​ទទួល​បាន​ប្រាក់​រង្វាន់​ ១៥០០ដុល្លារ​ ផង​ដែរ​ពេល​ដែល​ប្រភេទ​កីឡា​ទាំង​បី​នេះ​ទទួល​បាន​មេដាយ​មាស។​

ឃីម ឌីម៉ា​

លោក​ វ៉ាត់​ ចំរើន​ ក៏​បាន​ឲ្យ​ដឹង​ក្នុង​ឱកាស​នោះ​ដែរ​ថា​ សម្រាប់​ប្រាក់​រង្វាន់​ដែល​បាន​ផ្ដល់​ជួន​ដល់​កីឡាករ​ កីឡា​ការិនី​ដែល​ឈ្នះ​មេដាយ​មាស​នេះ​ គឺ​ជា​ការ​រួម​ចំណែក​លើក​ទឹក​ដ៏​ធំ​មួយ​ទៅ​ដល់​ពួកគេ​ឲ្យ​រឹតតែ​មាន​ខិតខំ​បន្ថែម​ទៀត​ ក្នុង​ការ​ហ្វឹកហាត់​ក៏​ដូច​ជា​ជំរុញ​ការ​ស្វែង​រក​មេដាយ​ឲ្យ​បាន​ផង​ដែរ។​ លោក​ក៏​អរគុណ​ទៅ​ណាហ្គាវើលធ៍​ផង​ដែរ​ ដែល​ជា​ដៃ​គូ​សហការ​ដ៏​ល្អ​កន្លង​មក​ និង​តែងតែ​ជួយ​ជ្រោមជ្រែង​ដល់​អត្តពលិក​កម្ពុជា​ ហើយ​ក៏​សំណូមពរ​ដល់​បណ្ដា​ក្រុម​ហ៊ុន​នានា​ឲ្យ​ជួយ​លើក​ទឹក​ចិត្ត​ដូច​នេះ​ផង​ដែរ។​

ស៊ន​ សៀវម៉ី

ចំពោះ​ព្រឹត្តិការ​កីឡា​ស៊ីហ្គេម​លើក​ទី២៩​ ដែល​បាន​បញ្ចប់​ទៅ​ហើយ​នៅ​ប្រទេស​ម៉ាឡេស៊ី​នេះ​ កម្ពុជា​ឈ្នះ​បាន​មេដាយ​សរុប​ចំនួន​ ១៧គ្រឿង​ ដោយ​បាន​មេដាយ​មាស​ ៣គ្រឿង​ ប្រាក់១​ និង​សំរឹទ្ធ​១២​ ហើយ​សម្រាប់​ប្រាក់​រង្វាន់​ដែល​ណាហ្គាវើលដ៍​ផ្ដល់​ឲ្យ​នេះ​គឺ​ជូន​តែ​ម្ចាស់​មេដាយ​មាស​នោះ​ទេ​ ហើយ​សរុប​ជា​ទឹក​ប្រាក់​ដែល​ផ្ដល់​ឲ្យ​នោះ​មាន​ចំនួន​ ១២៥០០ដុល្លារ​អាមេរិក៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី