• 2017-08-31 02:12:12
  • ព័ត៌មាន

ប៉ាន់ ខេមរា ​ប្រកាន់ជំហរ​​មិន​ទទួល​ស្គាល់​​ជ័យជម្នះ​​របស់​កីឡាករ​​ម៉ាឡេស៊ី​​លើ​រូប​គេ

  • 2017-08-31 02:12:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា ប៉ាន់ ខេមរា ​ប្រកាន់​គោល​ជំហរ​​មិន​ទទួល​ស្គាល់​​ជ័យជម្នះ​​របស់​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី​ Iskandar Zulkanain ​​២-១ ​ក្នុង​ប្រភេទ​ទម្ងន់ ​ក្រោម ៥៨​គីឡូក្រាម​មក​លើ​រូប​គេ​​ ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​​លើក​ទី​២៩​ នេះ​ឡើយ​។

ប៉ាន់ ខេមរា

​ការ​បរាជ័យ​របស់​ ប៉ាន់ ខេមរា ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ហាក់​មាន​ភាព​​មិន​ប្រក្រតី ​ពោល​គឺ​​អាជ្ញាកណ្ដាល​លម្អៀង​ទៅ​ខាង​ម្ចាស់​ផ្ទះ ដោយ​មាន​ការ​ពិន័យ​​ផ្ដល់​​ពិន្ទុ​ទៅ​ឲ្យ​​ខាង​​កីឡាករ​ម៉ាឡេស៊ី​​។ បរាជ័យ​នេះ​ ខេមរា បាន​ឲ្យ​ដឹង​ថា ​​រូប​គេ​មិន​អស់​ចិត្ត​​ឡើយ ពី​ព្រោះ​រូប​គេ​វាយ​ចេញ​ត្រូវ​​ចំ​គោលដៅ​ច្រើន​ ប៉ុន្តែ​មិន​​បាន​​ពិន្ទុ ខណៈ​អាជ្ញាកណ្ដាល​ចំណុច​​មិន​ត្រូវ​ពិន័យ​​មក​លើ​រូប​គេ​​បែរ​ជា​ពិន័យ និង​ផ្ដល់​ពិន្ទុ​ទៅ​ខាង​ម្ចាស់​ផ្ទះ​ទៅ​វិញ។

កីឡាករ​​​មាន​ស្រុក​កំណើត​មក​ពី​​ខេត្ត​កំពង់​ស្ពឺ​រូប​នេះ​​បន្ត​ថា ​សម្រាប់​ទស្សនៈ​ផ្ទាល់​ខ្លួន ខេមរា យល់​ឃើញ​ថា បើ​មើល​តាម​ការ​វ៉ៃ​​​រូប​គេ​សក្ដិសម​ទទួល​បាន​ជ័យជម្នះ​ ១០០% ។ ​​លទ្ធផល​បរាជ័យ​​នេះ​​គឺ​​អយុត្តិធម៌​​​ដែល​​មិន​គួរ​មាន​សោះ​ក្នុង​ព្រឹត្តិការណ៍​​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ាន។

​​ប៉ាន់ ខេមរា បាន​ត្រឡប់​មក​ដល់​ទឹក​ដី​កំណើត​កាល​ពី​​​ល្ងាច​ម្សិល​មិញ​នេះ​ បន្ទាប់​ពី​បញ្ចប់​ភារកិច្ច​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃ​ទី​២៩ ​ខែ​សីហា ឆ្នាំ​២០១៧៕

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង៕

​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី