• 2017-08-30 07:09:41
  • ព័ត៌មាន

ស៊ន សៀវម៉ី ​ថា​ ​ស៊ីហ្គេម​ឆ្នាំ​នេះ​ពិត​ជា​បារម្ភ​ខ្លាំង​ពេល​ប៉ះ​ម្ចាស់​ផ្ទះ​​វគ្គ១/២

  • 2017-08-30 07:09:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ២០១៧ ​ប្រភេទ​កីឡា​តេក្វាន់ដូ ស៊ន សៀវម៉ី ​បង្ហើប​​ថា ខ្លួន​មាន​អារម្មណ៍​ភ័យ​ខ្លាច​ម្ចាស់​ផ្ទះ​​​ពេល​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជាង​​បារម្ភ​ពេល​ប៉ះ​​កីឡា​ការិនី​ហ្វីលីពីន​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ ​ដោយ​សារ​ការ​ឲ្យ​ពិន្ទុ​មិន​សុក្រឹត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​២៩ នៅ​ប្រទេស​ម៉ាឡេស៊ី។

ស៊ន សៀវម៉ី

​ការ​លើក​ឡើង​បែប​នេះ​បន្ទាប់​ពី​​កញ្ញា​បាន​ឃើញ​មិត្ត​រួម​ជាតិ​​ កីឡា​ជម្រើស​ជាតិ​​តេក្វាន់ដូ ប៉ាន់ ខេមរា ប៉ះ​ម្ចាស់​ផ្ទះ​មាន​ភាព​មិន​ប្រក្រតី។ អ្វី​ដែល​គួរឲ្យ​គាត់​សម្គាល់​គឺ​ ​ការ​ឲ្យ​ពិន្ទុ​លម្អៀង​ទៅ​ខាង​ម្ចាស់​ផ្ទះ​ទាំង​អាជ្ញាកណ្ដាល និង​​ប្រពន្ធ​អេឡិចត្រូនិក​មិន​លូត​ពិន្ទុ​មក​ខាង​កម្ពុជា​ជា​ដើម។

​ស៊ន សៀវម៉ី និយាយ​ថា ​ចំពោះ​បច្ចេកទេស​នៃ​ការ​វាយ​​​កញ្ញា​គ្មាន​ការ​ព្រួយបារម្ភ​ឡើយ​​នៅ​ពេល​ប៉ះ​ម្ចាស់​ផ្ទះ​​កីឡា​ការិនី Narul Nur Hafizza។ ប៉ុន្តែ​ភ័យ​ខ្លាច​ចំពោះ​បញ្ហា​ទាំង​ឡាយ​ដែល​ខ្លួន​​បាន​ឃើញ​មិត្ត​រួម​ជាតិ​ ប៉ាន់ ខេមរា ​បាន​ទទួល។

​ម្ចាស់​មេដាយ​មាស​​តេក្វាន់ដូ​អាស៊ី​ឆ្នាំ​២០១៤ រូប​នេះ​យល់​ឃើញ​​ថា សម្រាប់​សមត្ថភាព​ម្ចាស់​ផ្ទះ​គឺ​នៅ​ក្មេង​ខ្ចី​ជាង​ខ្លួន។ ចំណែក​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​កញ្ញា​ក៏​មិន​គិត​ថា អាច​ឈ្នះ​ពិន្ទុ​កីឡា​ការិនី ហ្វីលីពីន Alora ​រហូត​ដល់ ១៣-៦​​​នោះ​ដែរ​ ពី​ព្រោះ​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​ជា​ច្រើន​ដង​គឺ​​ សៀវម៉ី ឈ្នះ​​ត្រឹម​​ពិន្ទុ​ប្រដំប្រសងគ្នា​​​ប៉ុណ្ណោះ។

​កាល​ពី​ព្រឹក​មិញ​នេះ​ក្រុម​កីឡា​​​តេក្វាន់ដូ​ និង​កីឡា​សីបាក់តាក្រ​ ​បាន​វិល​ត្រឡប់​មក​ដល់​ទឹក​ដី​កម្ពុជា​វិញ​ហើយ ក្រោយ​​បញ្ចប់​ភារកិច្ច​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​២៩​នៅ​ម៉ាឡេស៊ី​​ជា​លទ្ធផល​ស៊ីប៉ាក់តាក្រ​ទទួល​បាន​មេដាយ​​សំរឹទ្ធ​មួយ ស្រប​ពេល​តេក្វាន់ដូ​​ឈ្នះ​មេដាយ​មាស​១ និង​សំរឹទ្ធ​ចំនួន២៕ ​​​​​​

ក្រុម​កីឡា​តេក្វាន់ដូ​កម្ពុជា

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី