• 2017-08-29 23:06:00
  • ព័ត៌មាន

ស៊ន សៀវម៉ី​ ថា​ខ្លួន​ឈ្នះ​មេដាយ​មាស​ ដោយសារ​អំណោយ​ផល​កាយ​សម្បទា

  • 2017-08-29 23:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បំបាក់​កីឡា​ការិនី​ហ្វីលីពីន​ Alora Kirstie ដោយ​ពិន្ទុ​ ១៣-៦​ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ ដណ្ដើម​យក​មេដាយ​មាស​ទី​៣​ឲ្យ​កម្ពុជា​ ស៊ន សៀវម៉ី​ បង្ហាញ​ហេតុ​ផល​ថា​ ដោយសារ​កាយ​សម្បទា​អំណោយ​ផល​ ពិសេស​ការ​ទាត់​បាន​ច្រើន​តង់​ជាង​ នាំ​ឲ្យ​​ខ្លួន​យក​ឈ្នះ​បាន​។

«ដោយសារ​តែ​ខ្ញុំ​ខ្ពស់​ជាង​គាត់​ គាត់​ទាប​ អញ្ចឹង​អំណោយ​ផល​ដល់​ខ្ញុំ​ ក្នុង​ការ​ប្រើ​ជើង​ទាត់​សំដៅ​ទីតាំង​បាន​ពិន្ទុ​ខ្ពស់​ ពិសេស​ក្បាល​តែ​ម្ដង​។​ ម្យ៉ាង​ទៀត​ ជំហរ​ខ្ញុំ​នឹង​ល្អ​ ខ្ញុំ​អាច​ទាត់​បាន​ច្រើន​តង់​ជាង​ ហើយ​ពិន្ទុ​ក៏​កើន​តាម​ហ្នឹង​ដែរ»។ ជា​សម្ដី​របស់​ ស៊ន សៀវម៉ី

យ៉ាង​ណា​ក៏​ដោយ​ ម្ចាស់​មេដាយ​មាស​តេក្វាន់ដូ​អាស៊ី​២០១៤​​រូប​នេះ​ ទទួល​ស្គាល់​ថា​ គូ​ប្រកួត​របស់​ខ្លួន​មិន​មែន​អន់​នោះ​ឡើយ​ ពិសេស​កម្លាំង​របស់​នាង​តែ​ម្ដង។

«ការ​ប្រកួត​នេះ​ពិបាក​បន្តិច ​ ព្រោះ​គាត់​ទាប​ជាង​យើង​មែន​ តែ​បើ​និយាយ​ពី​កម្លាំង​គាត់​វិញ​ សឹង​ថា​ដូច​មនុស្ស​ប្រុស​អញ្ចឹង ដល់​អញ្ចឹង​រាង​ពិបាក​ទប់​កម្លាំង​គាត់​ដែរ។​ តែ​ឥឡូវ​ខ្ញុំ​ធ្វើ​បាន​ហើយ​ ហើយ​សូម​អរគុណ​ដល់​ប្រជាជន​ខ្មែរ​ទាំងអស់ ដែល​បាន​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ខ្ញុំ​ និង​កីឡាករ-​កីឡាការិនី​ខ្មែរ​ទាំង​២៤​ប្រភេទ​កីឡា»។

ស៊ន សៀវម៉ី (រូបថត NOCC)

គិត​ត្រឹម​រសៀល​នេះ​ មេដាយ​មាស​របស់​ ស៊ន សៀវម៉ី​ រុញច្រាន​ឲ្យ​​កម្ពុជា​ ឡើង​ទៅ​ចំណាត់​ថ្នាក់​លេខ​៨​ ក្នុង​តារាង​មេដាយ​បណ្ដោះអាសន្ន​ នៅ​លើ​ ឡាវ​ ប្រ៊ុយណេ​​ និង​ ទីម័រខាងកើត​។​ មេដាយ​មាស​២​គ្រឿង​ផ្សេង​ទៀត​ រក​បាន​ដោយ​កីឡា​ប៉េតង់​ និង​ ប្រដាល់​សេរី៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី