• 2017-08-22 07:39:36
  • ព័ត៌មាន

តាម​ពិត សេះ​ដែល​​ក្រុម​​​កម្ពុជា​​ឈ្នះ​មេដាយ​សំរឹទ្ធ​​មាន​ទាំង​ពិការ​ភ្នែក​ និង​ឈឺ​ជើង​

  • 2017-08-22 07:39:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទម្រាំ​ឈ្នះ​មេដាយ​សំរឹទ្ធ​នៅ​ក្នុង​ព្រឹត្តិការ​កីឡា​ស៊ីហ្គេម​ លើក​ទី២៩​ នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី​នេះ​ ប្រភេទ​កីឡា​ជិះ​សេះ​កម្ពុជា​ជួប​ឧបសគ្គ​ច្រើន​ ជួល​សេះ​សល់​ពី​គេ​ មាន​ទាំង​សេះ​ឈឺ​ជើង​ និង​សេះ​ពិការ​ភ្នែក​ទៀត​ផង។​

លោក​ កៅ​ វណ្ណារិន​ ខាងឆ្វេងគេ

លោក​ កៅ​ វណ្ណារិន​ អគ្គលេខាធិការ​សហព័ន្ធ​ជិះ​សេះ​កម្ពុជា​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការ​កីឡា​ស៊ីហ្គេម​លើក​ទី២៩​ នេះ​ លោក​ក៏​ដូចជា​កូនសិស្ស​ទទួល​បាន​បទ​ពិសោធ​ល្អ​ៗ​ជា​ច្រើន​។ ក្នុងនោះមាន​ដូច​ជា​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ក្នុង​ការ​ចូលរួម​ព្រឹត្តិការ​ធំៗ​ របៀប​ថែទាំ​សេះ​ឲ្យ​បាន​ត្រឹមត្រូវ​បន្ថែម​ទៀត​ និង​ជា​ពិសេស​នោះ​គឺ​បច្ចេកទេស​ក្នុង​ការ​ប្រកួត​តែ​ម្ដង។​ បើ​និយាយ​ពី​ឧបសគ្គ​វិញ​មាន​ច្រើន​ បញ្ហា​ទី១​ នោះ​គឺ​ការ​ជួល​សេះ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ ហើយ​ត្រូវ​ប្រកួត​ជា​មួយ​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី​ទៀត​ ដូច្នេះ​គេ​មិន​ជួល​សេះ​ល្អ​ៗ​ឲ្យ​កម្ពុជា​នោះ​ទេ។​ សេះ​ទាំង​នោះ​មាន​ខ្លះ​ឈឺ​ជើង​ និង​មាន​មួយ​ទៀត​នោះ​គឺ​ពិការ​ភ្នែក​ ប៉ុន្តែ​លោក​ រួម​និង​កីឡាករ​មិន​អស់​សង្ឃឹម​នោះ​ឡើយ​ ហើយ​ព្យាយាម​កែច្នៃ​ រៀបចំ​ដោយ​ប្រុងប្រយ័ត្ន​បំផុត​ ថា​ត្រូវ​ដាក់​សេះ​ណា​មួយ​ឲ្យ​រត់​មុន​ និង​ប៉ុន្មាន​គីឡូ​ចុង​ក្រោយ​ត្រូវ​ជិះ​យ៉ាង​ដូចម្ដេច។​

កីឡាករមកដល់កម្ពុជាម្សិលមិញ

អគ្គលេខាធិការ​ខាង​លើ​បន្ត​ថា​ ជា​លទ្ធផល​អ្វី​ដែល​ពួក​លោក​គិត​ និង​ខំប្រឹង​នោះ​វា​ដូច​ជាក់ស្ដែង​តែ​ម្ដង​ ហើយ​បទ​ពិសោធ​ទាំង​នេះ​ នឹង​ធ្វើ​ឲ្យ​កីឡា​ជិះ​កម្ពុជា​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ព្រឹត្តិការ​ស៊ីហ្គេម​ ក្រោយៗ​ទៀត។​

គ្រូបង្វឹក និងកីឡាករម្សិលមិញ

កីឡា​ជិះ​សេះ​កម្ពុជា​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​១គ្រឿង​ លើ​វិញ្ញាសា​ Endurance Team​ កាល​ពី​ថ្ងៃ​ទី២០​ ខែ​សីហា​ ២០១៧​ ខណៈ​លេខ១​ មេដាយ​មាស​ បាន​ទៅ​ម៉ាឡេស៊ី​ លេខ២​ មេដាយ​ប្រាក់​ បាន​ទៅ​ថៃ។​ កីឡាករ​ជិះ​កម្ពុជា​បាន​វិល​ត្រលប់​មក​ដល់​កម្ពុជា​តាំង​ពី​ល្ងាច​ម្សិលមិញ​ម្ល៉េះ៕​

ស្រាបៀរ​អង្គ​រមាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី