- ច័ន្ទ, 21 សីហា 2017 07:48
- ព័ត៌មាន
Grigor Dimitrov ក្លាយជាម្ចាស់ពាន Cincinnati Open
- ច័ន្ទ, 21 សីហា 2017 07:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Grigor Dimitrov ក្លាយជាម្ចាស់ពាន Cincinnati Open
ចន្លោះមិនឃើញ
កីឡាករប៊ុលហ្គារី Grigor Dimitrov បានបំបាក់កីឡាករអូស្ត្រាលី Nick Kyrgios លើកពាន Cincinnati Open ឆ្នាំ២០១៧។
កីឡាករចំណាត់ថ្នាក់១១ពិភពលោក Dimitrov បានយកឈ្នះ Nick ដោយលទ្ធផល ៦-៤ និង ៧-៥។ចំណែកវិញ្ញាសាខាងនារីវិញ នាង Garbine Muguruza ជាអ្នកទទួលជយលាភី ក្រោយស៊ីកីឡាការិនី Simona Halep ៦-១ និង ៦-០។
យ៉ាងណាមិញ Nick Kyrgios គឺជាកីឡាករក្មេងជាងគេនៅពាន Cincinnati Open ដែលបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពី Novak Djokovic កាលពីឆ្នាំ២០០៩។ នៅវគ្គ៨នាក់ចុងក្រោយ Kyrgios បានបំបាក់កីឡាករលេខ២ពិភពលោក Rafael Nadal យ៉ាងភ្ញាក់ផ្អើល៕
ចុចអាន៖