• 2017-08-09 09:51:19
  • ព័ត៌មាន

ទាញ​ព្រ័ត្រ​ ទៅ​ប្រកួត​ជើង​ឯក​អាស៊ី​​ស្អែក​ជា​មួយ​ការ​តស៊ូ​​​ ដើម្បី​លទ្ធផល​ល្អ

  • 2017-08-09 09:51:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សហព័ន្ធ​កីឡា​ទាញ​ព្រ័ត្រ​ នឹង​បញ្ជូន​កីឡាករ​ចំនួន ១០​រូប​ទៅ​ចូល​រួម​ប្រកួត​ជ្រើស​រើស​ជើង​ឯក​អាស៊ី​នៅ​ប្រទេស​សិង្ហបុរី​ ដោយ​ចេញ​ដំណើរ​នា​ម៉ោង​៩:០០ ព្រឹក​​ស្អែក​នេះ​ ប៉ុន្តែ​កីឡាករ​គ្រប់​គ្នា​ត្រូវ​តែ​តស៊ូ​​ទើប​អាច​មាន​លទ្ធផល​ល្អ​។

អ្នកស្រី ប្រាក់ សម្ផស្ស

កម្មវិធី​ប្រកួត​​ខាង​លើ នឹង​ចាប់​ផ្ដើម​ដំណើរ​កា​ចន្លោះ​ពី​ថ្ងៃ​ទី​១១-១២ ខែ​សីហា ឆ្នាំ​២០១៧ ហើយ​ក្រុម​ជម្រើស​ជាតិ​កីឡា​ទាញ​ព្រ័ត្រ នឹង​​ត្រឡប់​មក​ទឹក​ដី​កម្ពុជា​វិញ​នា​ថ្ងៃ​ទី​១៣ ខែ​ដដែល។ ​ក្នុង​សន្និសីទ​កាសែត​មុន​នេះ​អ្នក​ស្រី ​ប្រាក់ សម្ផស្ស អគ្គលេខាធិការ​នៃ​សហព័ន្ធ​ទាញ​ព្រ័ត្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កម្ពុជា​ទៅ​លើក​នេះ​ជា​លើក​ទី​១ ហើយ​អ្នក​ស្រី​រំពឹង​ថា អត្តពលិក​របស់​​ខ្លួន នឹង​អាច​ទទួល​បាន​លទ្ធផល​ល្អ។ គោល​ដៅ​រំពឹង​ឈ្នះ​ជើង​​ឯក​គឺ​ជា​រឿង​ពិបាក​​ខ្ពស់​មួយ​សម្រាប់​កម្ពុជា ពី​ព្រោះ​ប្រទេស​ដែល​ចូល​រួម​គឺ​សុទ្ធតែ​ប្រទេស​ខ្លាំង​ខាង​ផ្នែក​កីឡា​នេះ។

​អ្នក​ស្រី​បន្ត​ថា ទិស​ដៅ​សំខាន់​បំផុត​គឺ​អាច​ក្រេបជញ្ជក់​​បទ​ពិសោធ​ពី​ប្រទេស​ទាំង​នោះ ​ដើម្បី​​ស្វែង​យល់​ពី​របៀប​នៃ​​ការ​រៀប​ចំ​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​តំបន់​នេះ។ ​​​ចំណុច​ពិសេស​ដែល​​អ្នក​​ចាប់​អារម្មណ៍​ខ្លាំង​គឺ ក្រុម​កីឡាករ​ទាំង​អស់​ត្រូវ​តែ​មាន​ការ​តស៊ូ​ក្នុង​ការ​ប្រកួត​ឲ្យ​បាន​ខ្ពស់ ដើម្បី​ស្វែង​រក​លទ្ធផល​ល្អ​​ជូន​ប្រទេស​ជាតិ។

ក្រុម​កីឡាករ​ទាញ​ព្រ័ត្រ​ដែល​ចេញ​ទៅ​នេះ​មាន​ចំនួន​សរុប​ ១៥​រូប​ក្នុង​នោះ​កីឡាករ ១០ រូប​រួម​ទាំង​ថ្នាក់​ដឹក​​នាំ​ចំនួន ៥​រូប។ ​​ប្រទេស​ដែល​ចូល​រួម​មាន​ចំនួន ៧​​គឺ​មាន​ ម៉ាឡេស៊ី ប្រ៊ុយណេ នេប៉ាល់ ​ឆាយនីសតៃប៉ិ ​សាធារណរដ្ឋ​ប្រជាមានិត​ចិន សិង្ហបុរី និង កម្ពុជា៕

លោក មាស សារិន (ប្រធាន​សហព័ន្ធ​ទាញ​ព្រ័ត្រ​)

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី