• 2017-08-02 02:10:46
  • ព័ត៌មាន

ថៃ​ ជា​ឧបសគ្គ​សម្រាប់​ក្រុម​វាយ​កូន​គោល​កម្ពុជា​នៅ​ស៊ីហ្គេម

  • 2017-08-02 02:10:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡា​វាយ​កូន​គោល​មក​ពី​ប្រទេស​ថៃ គឺ​ជា​ឧបសគ្គ​ធំ​សម្រាប់​ក្រុម​កម្ពុជា​ក្នុង​ការ​ប្រកួត​ប្រជែង​យក​មេដាយ​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​ចុង​ខែ​នេះ។

ពៅ​ ពេជ្រមេត្តា

​បើ​យោង​តាម​កីឡាករ ពៅ​ ពេជ្រមេត្តា ​ឲ្យ​ដឹង​ថា​សហព័ន្ធ​វាយ​កូន​គោល​កម្ពុជា ​នឹង​បញ្ជូន​កីឡាករ​៤​នាក់​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នា​ប្រទេស​ម៉ាឡេស៊ី។ ក្នុង​ឱកាស​ចូល​រួម​ប្រកួត​នេះ​ដែរ ​កីឡាករ​ដែល​ទៅ​ហ្វឹកហាត់​នៅ​អាមេរិក​ជិត​កន្លះ​ឆ្នាំ​រូប​នេះ ​មើល​ឃើញ​ថា​សមត្ថភាព​កម្ពុជា​នៅ​មាន​កម្រិត ​ខណៈ​ដែល​ប្រទេស​ថៃ​វិញ​គឺ​ជា​ដៃ​គូ​ប្រជែង​ខ្លាំង​បំផុត ព្រោះ​ពួកគេ​មាន​កីឡាករ​ច្រើន​ក្នុង​ប្រភេទ​កីឡា​មួយ​នេះ។

កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ ​បន្ថែម​ថា​ថៃ​មាន​ទីលាន​ច្រើន ​ហើយ​កីឡាករ​វិញ​ក៏​មាន​បទ​ពិសោធ​ចេញ​ប្រកួត​ក្រៅ​ស្រុក​ច្រើន​ផង​ដែរ។ មួយ​វិញ​ទៀត​ប្រទេស​ជិត​ខាង​មួយ​នេះ ​មាន​ការ​រីក​ចម្រើន​ខ្លាំង​ចំពោះ​វិស័យ​កីឡា​វាយ​កូន​គោល​មួយ​នេះ​តាំង​ពី​យូរ​មក​ហើយ។

ស៊ីហ្គេម​ លើក​ទី២៩ ឆ្នាំ​២០១៧ ​នៅ​ប្រទេស​ ម៉ាឡេស៊ី​ នេះ ​កម្ពុជា​បញ្ជូន​ ២៤​ប្រភេទ​កីឡា​ចូលរួម​ប្រជែង​យក​មេដាយ​ ហើយ​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​នឹង​ត្រូវ​ទៅ​មុន​ការ​ប្រកួត​ចំនួន​ ២ថ្ងៃ​ និង​វិល​ត្រលប់​មក​វិញ​១ថ្ងៃ​បន្ទាប់​ពី​ប្រកួត​ចប់៕

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើង​បេះ​ដូង​យើង។

ចុចអានអត្ថបទបន្ដ៖

​ស្រាបៀរ​អង្គរ​គាំទ្រ​ NOCC ​ទៅ​ស៊ីហ្គេម​ឆ្នាំ​នេះ ​ចង់​ឃើញ​កម្ពុជា​ទទួល​បាន​មេដាយ​ខ្លះ

ក្រុម​កីឡា​​ទៅ​ស៊ីហ្គេម​ទាំង​អស់ ​នឹង​ចូល​ជួប​សម្ដេច​ តេជោ​ ហ៊ុន​ សែន ​ថ្ងៃ​ទី៣​ សីហា​

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី