• 2017-07-26 02:39:46
  • ព័ត៌មាន

ទៅ​ស៊ីហ្គេម​ឆ្នាំ​នេះ ​សហព័ន្ធ​ជិះ​សេះ​កម្ពុជា ​ជួល​សេះ​ម្ចាស់​ផ្ទះ​អស់​លុយ​​ក្បែរ​ម៉ឺន​ដុល្លារ

  • 2017-07-26 02:39:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ជិះ​សេះ​កម្ពុជា ​នឹង​ជួល​សេះ​របស់​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី​៦​ក្បាល​សម្រាប់​កីឡាករ​កម្ពុជា​ជិះ ​ក្នុង​ពេល​ប្រកួត​កីឡា​ស៊ីហ្គេម​នៅ​ខែ​ក្រោយ​នេះ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ។

លោក កៅ វណ្ណារិន ​អគ្គលេខាធិការ​

លោក កៅ វណ្ណារិន ​អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​បាន​បញ្ជាក់​ថា​សហព័ន្ធ​ដាក់​គោលដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​បំផុត​ក្នុង​កម្មវិធី​ស៊ីហ្គេម​នេះ ដោយ​រំពឹង​យក​ចំណាត់​ថ្នាក់​លេខ​៣​ទៅ​លេខ​៤។ យ៉ាងណាមិញ ​ទន្ទឹម​នឹង​ការ​ដាក់​គោលដៅ​នេះ ​សហព័ន្ធ​បាល់​ជួល​សេះ​របស់​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី​ចំនួន​៦​ក្បាល ​ដោយ​១​ក្បាល​មាន​តម្លៃ​១២០០​ដុល្លារ ​ដើម្បី​បាន​សេះ​ល្អ​ជិះ​។

រូបតំណាង ការប្រកួតប្រណាំងសេះកន្លងមក

មូលហេតុ​ដែល​ជួល​សេះ​ថ្លៃ​ៗ​យ៉ាង​នេះ​គឺ​ដោយសារ​តែ​សេះ​នៅ​ប្រទេស​នេះ​មាន​សមត្ថភាព​ល្អ ​ជា​ពិសេស​ពូជ​សុទ្ធ​តែ​នាំ​ចូល​ពី​ក្រៅ​ប្រទេស។ ស្រប​ពេល​ដែល​កម្ពុជា​វិញ ​នៅ​មិន​ទាន់​មាន​ពូជ​សេះ​ល្អ​ៗ​នេះ​នៅ​ឡើយ​ទេ ទើប​តម្រូវ​ឱ្យ​សហព័ន្ធ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ទៅ​លើ​ការ​ជួល​សេះ​នេះ។ ចំពោះ​ការ​ប្រកួត​លើក​នេះ​ដែរ ​កម្ពុជា​រំពឹង​ខ្ពស់​ជាង​គេ​លើ​វិញ្ញាសា​រត់​ចម្ងាយ​៨០​គីឡូម៉ែត្រ​ថា​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ជាង​គេ។

ស៊ីហ្គេម​ លើក​ទី២៩ ឆ្នាំ​២០១៧ ​នៅ​ប្រទេស​ ម៉ាឡេស៊ី​ នេះ ​កម្ពុជា​បញ្ជូន​ ២៤​ប្រភេទ​កីឡា​ចូលរួម​ប្រជែង​យក​មេដាយ​ ហើយ​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​នឹង​ត្រូវ​ទៅ​មុន​ការ​ប្រកួត​ចំនួន​ ២ថ្ងៃ​ និង​វិល​ត្រលប់​មក​វិញ​១ថ្ងៃ​បន្ទាប់​ពី​ប្រកួត​ចប់៕

ស្រាបៀរ​អង្គ​រមាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង

ចុចអានអត្ថបទបន្ដ៖

ធារី ​ចូល​អគ្គិសនី​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង ​ត្រឹម​ចប់​រដូវ​កាល​នេះ

ស៊ីហ្គេម​លើក​​នេះ​ ម៉ាឡេស៊ី​គម្រោង​ចំណាយ​​ប៉ុន្មាន​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ?

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី