• 2017-07-25 23:00:00
  • ព័ត៌មាន

ស៊ីហ្គេម​លើក​​នេះ​ ម៉ាឡេស៊ី​គម្រោង​ចំណាយ​​ប៉ុន្មាន​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ?

  • 2017-07-25 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ប្រកួត​ស៊ីហ្គេម​​លើក​ទី​២៩​ ឆ្នាំ​នេះ​នឹង​រៀបចំ​ឡើង​ក្នុង​ ទីក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី​ ចាប់​ពី​ថ្ងៃ​ទី ១៩ ​ខែ សីហា​ ដល់​ ៣០ ខែ​ សីហា ឆ្នាំ ២០១៧ ដោយ​មាន​ការ​ប្រកួត​​៣៨​ប្រភេទ​កីឡា។ នេះ​គឺ​ជា​លើក​ទី​៦​ហើយ ដែល​ម៉ាឡេស៊ី​ទទួល​សិទ្ធិ​រ៉ាប់រង​ជា​ម្ចាស់​ផ្ទះ ដោយ​លើក​ដំបូង​​​នៅ​ឆ្នាំ​១៩៦៥ បន្ទាប់​មក ១៩៧១, ១៩៧៧, ១៩៨៩, ២០០១ និង​ចុងក្រោយ​ឆ្នាំ​២០១៧​នេះ​ឯង។

ជា​សំនួរ​តើ​លើក​នេះ​​ម៉ាឡេស៊ី​ត្រៀម​កញ្ចប់​ទឹក​ប្រាក់​ប៉ុន្មាន​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ? រដ្ឋមន្ត្រី​កីឡា​របស់​ម៉ាឡេស៊ី​លោក Khairy Jamaluddin ជឿជាក់​ថា ប្រទេស​ខ្លួន​​អាច​ចំណាយ​​ប្រមាណ​៨០​លាន​រីងហ្គីត​ (១៨​លាន​ដុល្លារ) ក្នុង​ការ​ធ្វើ​ម្ចាស់​ផ្ទះ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៦ រដ្ឋមន្ត្រី​រដ្ឋាភិបាល​​​ថា ​ប្រហែល​ជា​ត្រូវ​ចាយ​៥០០​លាន​រីងហ្គីត។

តាម​តួ​លេខ​ថ្មី​​ឆ្នាំ​២០១៧ ប្រកាស​ដោយ​នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី​ថា ពួក​គេ​នឹង​ចំណាយ​៤៥០​លាន​រីងហ្គីត(​ជាង​១០៥​លាន​ដុល្លារ) សម្រាប់​ស៊ីហ្គេម​លើក​នេះ។ រំឭក​ថា ឆ្នាំ​២០១៥ សិង្ហបុរី​ធ្វើ​​ជា​ម្ចាស់​ផ្ទះ​ ពួក​បាន​ចំណាយ​​អស់​​ជាង​១៧២​លាន​ដុល្លារ៕ ​​​​​

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី