• 2017-07-11 07:06:34
  • ព័ត៌មាន

អស់​ទាស់​! ស្តាត​នៅ​ស្លូវ៉ាគី​កំពុង​មើល​បាល់​សុខៗ​រថភ្លើង​បើក​កាត់​មុខ

  • 2017-07-11 07:06:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សកម្មភាព​​​ដែល​​កើត​នៅ​កីឡដ្ឋាន​​បាល់ទាត់​ជា​ទូទៅ​​មាន​ដូច​ជា​ ការ​ប្រកួត​របស់​កីឡាករ​ សម្រែក​ហ៊ោកញ្ជ្រៀវ​របស់​អ្នក​គាំទ្រ​ជាដើម​ ប៉ុន្តែ​នៅ​ប្រទេស​ស្លូវ៉ាគី​វិញ​មាន​រឿង​កម្រ​ឃើញ​មួយ​បាន​កើត​ឡើង​។

ក្នុង​ការ​ប្រកួត​​របស់​ក្លឹប​ពាក់កណ្ដាល​អាជីព​ក្នុង​ប្រទេស​មួយ​នេះ​ អ្នក​គាំទ្រ​មិន​ត្រឹម​អាច​ទស្សនា​បាល់ទាត់​ ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​​ឃើញ​ទិដ្ឋភាព​រថភ្លើង​បរ​កាត់​មុខ​ទៀត​ផង​ ដោយសារ​កីឡដ្ឋាន​នៅ​ទីនោះ​ ផ្លូវ​រថភ្លើង​ស្ថិត​នៅ​ចន្លោះ​កន្លែង​អង្គុយ​ និង​ទីលាន​ប្រកួត។

ទិដ្ឋភាព​បែប​នោះ​ប្រហែល​ប្លែក​សម្រាប់​យើង​ តែ​សម្រាប់​ពួកគេ​វិញ​ហាក់​ជា​រឿង​ធម្មតា​​ ដោយ​សារ​នៅ​ក្នុង​វីដេអូ​​​ពេល​រថភ្លើង​បរ​កាត់​អ្នក​គាំទ្រ​នៅ​តែ​មើល​បាល់ទាត់​ធម្មតា​ ហើយ​កីឡាករ​ក៏​នៅ​តែ​បន្ត​ការ​លេង​បាល់​របស់​ខ្លួន​៕

ប្រភព៖ 90min ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់