• 2017-06-26 05:06:54
  • ព័ត៌មាន

សហព័ន្ធ​បាញ់​កាំភ្លើង​៖ ស៊ីហ្គេម​ឆ្នាំ​នេះ​បើ​មិន​បាន​ប្រកួត​ក៏​ទៅ​សង្កេត​ការណ៍​ដែរ

  • 2017-06-26 05:06:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​បាញ់​កាំភ្លើង​កម្ពុជា​ ថា​សម្រាប់​ព្រឹត្តិការ​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៧​ នៅ​ប្រទេស​ម៉ាឡេស៊ី​ខាង​មុខ​នេះ​ សហព័ន្ធ​កំពុង​រៀបចំ​ឯកសារ​ផ្សេងៗ​ ដើម្បី​បាន​ឱកាស​ចូលរួម​ប្រកួត​ប្រជែង។​

លោក​ មៀច​ សុផាន់ណា​

លោក​ មៀច​ សុផាន់ណា​ ប្រធាន​សហព័ន្ធ​បាញ់​កាំភ្លើង​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ខាង​សហព័ន្ធ​ពេល​នេះ​កំពុង​បំពេញ​ឯកសារ​មួយ​ចំនួន​ ដើម្បី​បាន​ឱកាស​បញ្ជូន​អត្តពលិក​កម្ពុជា​ទៅ​ប្រកួតប្រជែង​ ក្នុង​ព្រឹត្តិការ​ស៊ីហ្គេម​នេះ។​ យ៉ាង​ណា​ក៏​ដោយ​ប្រសិន​បើ​ខាង​សហព័ន្ធ​បំពេញ​ឯកសារ​ឬ​ចុះ​ឈ្មោះ​ដើម្បី​ចូលរួម​ប្រកួត​មិន​ទាន់​ទេ​ សហព័ន្ធ​នៅ​តែ​បញ្ចូល​ក្រុម​ការងារ​និង​កីឡាករ​ កីឡា​ការិនី​ ទៅ​ដដែល​ ក្នុង​នាម​ជា​អ្នក​សង្កេត​ការ​ឬ​ជា​គណៈកម្មាធិការ​ផ្សេងៗ​ទៅ​តាម​ការ​ចាត់ចែង។​

ថតរូប​ជុំ​គ្នា​ថ្ងៃ​មហាសន្និបាត

ប្រធាន​រូប​នេះ​បន្ត​ទៀត​ថា​ ទោះ​ប្រកួត​ឬ​មិន​បាន​ប្រកួត​ ហើយ​នៅ​តែ​បញ្ចូល​មនុស្ស​ទៅ​ក្នុង​ព្រឹត្តិការ​ស៊ីហ្គេម​នេះ​ ក្នុង​គោលបំណង​ ចង់​ឲ្យ​កីឡាករ​ កីឡា​ការិនី​ ឬ​មន្ត្រី​សហព័ន្ធ​នានា​ បាន​យល់​ដឹង​ពី​ការ​ប្រកួត​ជាក់ស្ដែង​នៅ​លើ​ទីលាន​ ឬ​ការ​រៀបចំ​ដោយ​មាន​សុវត្ថិភាព​ និង​ដកស្រង់​បទពិសោធ​មួយ​ចំនួន​ដើម្បី​យក​មក​អនុវត្តន៍​ និង​ហាត់​សម​ត្រៀម​ការ​ប្រកួត​នានា​នៅ​លើ​ឆាក​អន្តរជាតិ​នា​ពេល​ក្រោយៗ​ទៀត។​

គូ​បញ្ជាក់​ថា​ព្រឹត្តិការ​ ស៊ីហ្កេម​ លើក​ទី២៩​ នៅ​ប្រទេស​ម៉ាឡេស៊ី​ ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​ ១៩​ ដល់​ ៣០​ សីហា​ ខាង​មុខ​នេះ​ កម្ពុជា​គ្រោង​នឹង​បញ្ជូន​ ២៣​ប្រភេទ​កីឡា​ដើម្បី​ប្រកួត​ប្រជែង​យក​មេដាយ​ក្នុង​ព្រឹត្តិការ​មួយ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់