• 2017-05-22 03:25:17
  • ព័ត៌មាន

ការ​ពិត​ ស្រីល័ក្ខ​ ហ្វ្រីឃីក​ចូល​ឥណ្ឌូនេស៊ី​​យ៉ាង​ស្អាត ដឹង​ហើយ​ស្ទើរ​អស់​សំណើច​ ​

  • 2017-05-22 03:25:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ជា​ខ្សែ​ការពារ​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​១៥​ឆ្នាំ​​ដែល​ស៊ុត​ហ្វ្រីឃីក​យ៉ាង​ស្អាត​ចូល​ទី​ក្រុម​នារី​ឥណ្ឌូណេស៊ី​ក្នុង​ពានរង្វាន់​ AFF U15 GIRLS’ CHAMPIONSHIP 2017 នៅ​ប្រទេស​ឡាវ​ដែល​ពេល​នោះ​ក្រុម​កម្ពុជា​បាន​ស្មើ​នឹង​ឥណ្ឌូណេស៊ី​ ១-១ ហើយ​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

កីឡា​ការិនី​ ភឺន​ ​ស្រីល័ក្ខ​​លេង​ក្នុង​តំណែង​ខ្សែ​ការពារ​ ​មាន​ស្រុក​កំណើត​នៅ​កំពង់ស្ពឺ​ និង​មក​ពី​អង្គការ​សាន់រ៉ាយ។ ក្រោយ​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ម្សិល​មិញ​ ស្រីល័ក្ខ​បាន​ប្រាប់​អារម្មណ៍​ពិត​ថា​ នាង​ពិត​ជា​រីករាយ​ដែល​ស៊ុត​ចូល​ទី​របស់​ក្រុម​ឥណ្ឌូណេស៊ី។ តាម​ពិត​នាង​មាន​គោល​បំណង​លើក​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​​​ដើម្បី​តែត​ឬ​ស៊ុត​បញ្ចូល​ទី​តែ​ប៉ុណ្ណោះ​ដោយ​សារ​​មាន​ចម្ងាយ​ឆ្ងាយ។ ប៉ុន្តែ​នាង​បាន​លើក​បាល់​ទៅ​ក៏​ផុត​​ដៃ​អ្នក​ចាំ​ទី​របស់​​ឥណ្ឌូណេស៊ី​ ហើយ​ចូល​ទី​បាន​​សម្រេច។ សូម្បី​តែ​ខ្លួន​នាង​ផ្ទាល់​ក៏​មិន​នឹក​ស្មាន​ថា ចូល​បែប​នេះ​ដែរ។

ភឺន ស្រីល័ក្ខ​បាន​ចេះ​លេង​តាំង​ពី​អាយុ​១២​ឆ្នាំ​ពោល​គឺ​រហូត​ដល់​ពេល​នេះ​មាន​រយៈ​ពេល​​៣​ឆ្នាំ​ហើយ។ កីឡា​ការិនី​រូប​នេះ​​បាន​ជាប់​ជម្រើស​ជាតិ​តាំង​ពី​អាយុ​១២​ឆ្នាំ​ និង​បាន​ចេញ​ទៅ​​ប្រកួត​នៅ​ក្រៅ​ប្រទេស​ដូច​ជា​ វៀតណាម ​និង​ជប៉ុន​ជា​ដើម៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទថ្មី