• 2017-05-20 07:17:25
  • ព័ត៌មាន

នារី​កម្ពុជា​ ប៉ះ នារី​មីយ៉ាន់ម៉ា​ប្រជែង​យក​លេខ​៣​​រសៀល​នេះ​

  • 2017-05-20 07:17:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​១៥​ឆ្នាំ​ (U15)​ត្រូវ​ប្រជែង​នឹង​ក្រុម​ជម្រើស​ជាតិ​នារី​អាយុ​ក្រោម​១៥​ឆ្នាំ​មីយ៉ាន់ម៉ា​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​នេះ​ដើម្បី​ប្រជែង​យក​ចំណាត់​ថ្នាក់​លេខ​៣​នៃ​ពាន​រង្វាន់AFF U15 GIRLS’ CHAMPIONSHIP 2017 នៅ​ប្រទេស​ឡាវ។

ក្រុម​នារី​កម្ពុជា (រូបថត៖ aseanfootball)

ក្រុម​បាល់ទាត់​នារី​កម្ពុជា​ក្នុង​ការ​ប្រកួតពាន​រង្វាន់​នេះ​អាច​ចាត់​ទុក​ថា មាន​សំណាង​ដែល​ស្ថិត​នៅ​ពូល​ B មាន​តែ​៤​ក្រុម​ដែល​ជា​ក្រុម​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា និង​ទទួល​បាន​ឱកាស​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្រោយ​ពេល​ធ្វើ​បាន​ល្អ​​វគ្គ​សន្សំ​ពិន្ទុក្នុង​ពូល។ លទ្ធផល​ទាំង​៤​ប្រកួត​របស់​ក្រុម​នារី​កម្ពុជាមាន​ដូច​ខាង​ក្រោម៖

  • កម្ពុជា ២-១ សិង្ហបុរី

  • កម្ពុជា ០-៣ ហ្វីលីពីន

  • កម្ពុជា ១-១ ឥណ្ឌូណេស៊ី

  • កម្ពុជា ០-៦ ថៃ (វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ)​

ប្រវត្តិ​ប្រកួត​ក្នុង​ពាន​រង្វាន់​មួយ​នេះ ក្រុម​នារី​មីយ៉ាន់ម៉ា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​ក្រុម​ខ្លាំង​មួយ​ដែល​បាន​ឡើង​មក​ដល់​គ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ប៉ុន្តែ​ចាញ់​ហ្វីលីពីន​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ លទ្ធផល​ទាំង​៥​ប្រកួត​កន្លង​មក​របស់​មីយ៉ាន់ម៉ា៖

  • មីយ៉ាន់ម៉ា ២-១ ឡាវ

  • មីយ៉ាន់ម៉ា ០-១ ថៃ

  • មីយ៉ាន់ម៉ា ២-១ វៀតណាម

  • មីយ៉ាន់ម៉ា ៤-២ ម៉ាឡេស៊ី

  • មីយ៉ាន់ម៉ា ២-៣ ហ្វីលីពីន (វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ)

ក្រុម​នារី​មីយ៉ាន់ម៉ា (រូបថត៖ aseanfootball)

ចំពោះ​ការ​ប្រកួត​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​១​គឺ​ជា​ការ​ជួប​គ្នា​រវាង​ក្រុម​​នារី​ខ្លាំង​ថៃ និង ហ្វីលីពីន​ វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទថ្មី