• 2017-05-18 01:33:01
  • ព័ត៌មាន

កុំ​ភ្លេច!​ U15​នារី​កម្ពុជា​ ប៉ះ U15នារី​ថៃ​​រសៀល​​ថ្ងៃ​​នេះ​

  • 2017-05-18 01:33:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​​នារី​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​១៥ឆ្នាំ​​ (U15)​​ត្រូវ​​ប៉ះ​ក្រុម​ខ្លាំង​​ជម្រើស​ជាតិ​​នារី​​ ថៃ​អាយុ​ក្រោម​១៥​ឆ្នាំ​ (U15)​ វេលា​ម៉ោង​៤​រសៀល​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៧ ​នៅ​ទីលាន​ KM16 Stadium ​ប្រទេស​ឡាវ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​​​តំបន់​អាស៊ាន​ AFF U15 Girls' Championship 2017។ នៅ​វគ្គ​ពាក់​​កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ​ដែរ ក្រុម​នារី​ហ្វីលីពីន ប៉ះ ក្រុមនារី​មីយ៉ាន់ម៉ា វេលា​ម៉ោង​​៦:៣០​នាទី​ល្ងាច។

ក្រុម​នារី​កម្ពុជា (រូបថត៖ សហព័ន្ធ​បាល់ទាត់​កម្ពុជា)

ប្រកួត​​​វគ្គ​សន្សំ​ពិន្ទុក្នុង​ពូល​កន្លង​មក​ ក្រុម​បាល់ទាត់​នារី​កម្ពុជា​បាន​បង្កើត​កំណត់​ត្រា​ប្រវត្តិ​សាស្ត្រ​ជា​លើក​ដំបូង​ក្នុង​ការ​ឡើហ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​ឈ្នះ​១ ស្មើ​១ និង​ចាញ់​១។ ក្រុម​នារី​កម្ពុជា​ទើប​តែ​ប្រមូល​ផ្តុំ​ហ្វឹកហាត់​បាន​ប៉ុន្មាន​សប្តាហ៍​​ក្រោម​ការ​ដឹក​នាំ​របស់​លោក​គ្រូ មាស សំអឿន។

៣​ប្រកួត​ក្នុង​ពូល​ Bរបស់​កម្ពុជា

  • នារី​កម្ពុជា ឈ្នះ ​នារី​សិង្ហបុរី​ ២-១

  • នារី​កម្ពុជា ចាញ់​ នារី​ហ្វីលីពីន​ ៣-០

  • នារី​កម្ពុជា ស្មើ ​នារី​ឥណ្ឌូណេស៊ី ១-១

ចំណែក​ក្រុម​ជើង​ខ្លាំង​នារី​ថៃ​វិញ​ធ្វើ​បាន​​យ៉ាង​ល្អ​ឥត​ខ្ចោះ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ដោយ​ឈរ​លើ​កំពូល​តារាង និង​គ្មាន​ដៃ​គូ​ស៊ុត​ចូល​មួយ​គ្រាប់​ឡើយ​ពោល​គឺ​៤​ប្រកួត​ឈ្នះ​ទាំង​៤​ប្រកួត​តែ​ម្តង។

៤​ប្រកួត​ក្នុង​ពូល A របស់​នារី​ថៃ

  • ​នារី​ថៃ​ឈ្នះ​ក្រុម​នារី​វៀតណាម ១-០

  • នារី​ថៃ​ ឈ្នះ នារីមីយ៉ាន់ម៉ា ១-០

  • នារី​ថៃ ឈ្នះ នារីម៉ាឡេស៊ី ៧-០

  • នារីថៃ ឈ្នះ នារីឡាវ ៣-០

ក្រុម​នារី​កម្ពុជា (រូបថត៖ សហព័ន្ធ​បាល់ទាត់​កម្ពុជា)

ការ​ប្រកួត​នេះ​វា​ពិបាក​ណាស់​សម្រាប់​នារី​កម្ពុជា​ដើម្បី​យក​ឈ្នះ ប៉ុន្តែ​សំនួរ​លើក​ឡើង​ថា តើ​ក្រុម​នារី​កម្ពុជា​អាច​ទម្លាយ​សំណាញ់​ទី​​​របស់​ក្រុម​នារី​ថៃ​បាន​អត់?

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទថ្មី