• 2017-05-13 13:15:19
  • ព័ត៌មាន

U15នារី​កម្ពុជា​បង្កើត​ប្រវត្តិ​សាស្ត្រ​​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ទោះ​ស្មើ​​ឥណ្ឌូណេស៊ី

  • 2017-05-13 13:15:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​នារី​កម្ពុជា​អាយុ​ក្រោម​១៥​ឆ្នាំ​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​​តំបន់​អាស៊ាន​ AFF U15 Girls' Championship 2017 នៅ​ប្រទេស​ឡាវ បន្ទាប់​ពី​ស្មើ​​ក្រុម​នារី​​ឥណ្ឌូណេស៊ី ១-១ ខណៈ​សិង្ហបុរី​​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ហ្វីលីពីន​ ៣-០។ ១​គ្រាប់​របស់​ក្រុម​នារី​កម្ពុជា​ធ្វើ​បាន​សម្រេច​នៅ​នាទី​៣៥​ដោយកីឡាការិនី ភឺន ស្រី​ល័ក្ខ តែ​ឥណ្ឌូណេស៊ី​តាម​ស្មើ​នៅ​នាទី​បន្ថែម​វគ្គ​ទី​២។ នេះ​ជា​ការ​បង្កើត​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង​ហើយ​សម្រាប់​ក្រុម​កីឡា​ការិនី​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​១៥​ឆ្នាំ។ ពូល B នេះ​ក្រុម​នារី​ហ្វីលីពីន និង​នារី​កម្ពុជា​ ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ៕

​វគ្គ​សន្សំ​ពិន្ទុ​ពូល B បាន​បញ្ចប់​ដោយ​ចំណាត់​ថ្នាក់

  • នារី​ហ្វីលីពីន លេខ​១​មាន​៩​ពិន្ទុ

  • នារី​កម្ពុជា​ លេខ​២ មាន​៤​​ពិន្ទុ

  • នារី​សិង្ហបុរី លេខ​៣ មាន​៣​ពិន្ទុ​​

  • នារី​ឥណ្ឌូណេស៊ី​ លេខ​៤ មាន​​១ពិន្ទុ

ក្រុម​នារី​កម្ពុជា (រូបថត៖ សហព័ន្ធ​បាល់ទាត់​កម្ពុជា)

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទថ្មី