• 2017-05-13 01:36:42
  • ព័ត៌មាន

​ល្ងាច​នេះ​ ​U15នារី​កម្ពុជា​ ប៉ះ ​U15ឥណ្ឌូណេស៊ី​ រក​ក្រុម​ឡើង​បន្ត​

  • 2017-05-13 01:36:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេលា​ម៉ោង៦:៣០​នាទីល្ងាច​នេះ ក្រុម​បាល់ទាត់​នារី​កម្ពុជា​អាយុ​ក្រោម​១៥​ឆ្នាំ​ត្រូវ​ប្រកួត​បញ្ចប់​ក្នុង​ពូល​ B ជា​មួយ​ក្រុម​បាត​តារាង​ឥណ្ឌូណេស៊ី​ដើម្បី​ស្វែង​រក​ក្រុម​​​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​នៃ​ពាន​រង្វាន់​ AFF U15 Girls' Championship 2017 នៅ​ប្រទេស​ឡាវ។

ក្រុម​នារី​កម្ពុជា​ហ្វឹកហាត់ (រូបថត៖ FFC)

ឆ្លង​កាត់​២​ប្រកួត​កន្លង​មក​ ក្រុម​​នារី​កម្ពុជា​ទទួល​បាន​៣​ពិន្ទុ​តាម​រយៈ​ការ​ឈ្នះ​សិង្ហបុរី​ ២-១ និង​ចាញ់​ហ្វីលីពីន​ ៣-០ ដោយ​កំពុង​ស្ថិត​នៅ​លេខ​រៀង​ទី​៣​ពូល​B។ ចំពោះ​ក្រុម​​​ឥណ្ឌូណេស៊ី​វិញ​បាន​ធ្លាក់​ហើយ បន្ទាប់​ពី​ចាញ់​ទាំង​ពីរ​ប្រកួត​គឺ​ចាញ់​​​នារី​​ហ្វីលីពីន​ និង​​នារី​សិង្ហបុរី​​ដោយ​ស្ថិត​នៅ​បាត​តារាង។ ចំពោះ​ក្រុម​សិង្ហបុរី​វិញ​កំពុង​ស្ថិត​នៅ​លើ​ក្រុម​កម្ពុជា​ពោល​គឺ​លេខ​២​​ បើ​ទោះ​ជា​មាន​៣​ពិន្ទុ​ស្មើ​គ្នា​ក៏​ដោយ​ ពី​ព្រោះ​ចំណេញ​គ្រាប់​បាល់។ ​ថ្ងៃ​នេះ​ សិង្ហបុរី​​​ត្រូវ​ប្រកួត​​ជា​មួយ​ក្រុម​កំពូល​តារាង​គឺ​ហ្វីលីពីន​ដែល​ឡើង​ទៅ​វគ្គបន្ត​​ហើយ។

រវាង​ក្រុម​កម្ពុជា​ និង​ក្រុម​សិង្ហបុរី​ត្រូវ​មាន​​ក្រុម​មួយ​​ឡើង​ទៅ​វគ្គ​បន្ត? ​ប្រសិន​បើ​ក្រុម​​​កម្ពុជា​ និង​សិង្ហបុរី​ទទួល​បាន​ជ័យជម្នះ​ដូច​គ្នា ឬ​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​ដូច​គ្នា​ គឺ​ត្រូវ​អ៊ុត​មើល​គ្រាប់​បាល់​ចំណេញ។ ប៉ុន្តែ​ប្រសិន​បើ​​ក្រុម​ទាំង​ពីរ​នេះ​ ក្រុម​​មួយ​ចាញ់​ ហើយ​ក្រុម​មួយ​ឈ្នះ​​គឺ​មាន​ន័យ​ថា ក្រុម​ឈ្នះ​ឡើង​ទៅ​វគ្គ​បន្ត​ ខណៈ​ក្រុម​ចាញ់​ត្រូវ​អស់​ឱកាស។

កត្តា​មាន​ប្រៀប​រៀង​ៗ​ខ្លួន​

  • ឥណ្ឌូណេស៊ី​ជា​ក្រុម​ខ្សោយ​ជាង​គេ​​ និង​ធ្លាក់​បាត់​ទៅ​ហើយ បន្ទាប់​ពី​​ពីរ​ប្រកួត​ជាប់​គ្នា​គឺ​​ចាញ់​សិង្ហបុរី​ និង​ចាញ់​ហ្វីលីពីន​ ប៉ុន្តែ​កម្ពុជា​បាន​យក​ឈ្នះ​សិង្ហបុរី​ ដូច្នេះ​​មាន​ន័យ​ថា ក្រុម​​កម្ពុជា​មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​យក​ឈ្នះ​ឥណ្ឌូណេស៊ី។

  • សិង្ហបុរី​ត្រូវ​ជួប​ក្រុម​ខ្លាំង​ហ្វីលីពីន​ដែល​មើល​ទៅ​​ពិបាក​យក​ឈ្នះ​ ប៉ុន្តែ​ហ្វីលីពីន​បាន​កក់​កៅអី​ឡើង​វគ្គ​បន្ត​រួច​ហើយ​។ ​​​ប្រកួត​នេះ ហ្វីលីពីន​អាច​ដាក់​កីឡា​ការិនី​បម្រុង​ ឬ​លេង​ដោយ​មិន​សូវ​ខំ​ប្រឹង​ខ្លាំង ដូច្នេះ​​វា​​ជា​ឱកាស​​ល្អ​របស់​សិង្ហបុរី​។ ​

ក្រុម​នារី​កម្ពុជា​ហ្វឹកហាត់ (រូបថត៖ FFC)

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទថ្មី