• 2017-05-12 12:38:25
  • ព័ត៌មាន

កីឡា​ការិនី​ម្នាក់​សម្លាប់​អាជីព​ខ្លួន​ឯង ព្រោះ​​ទង្វើ​មិន​គប្បី​លើ​ទីលាន

  • 2017-05-12 12:38:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ត្រូវ​បាន​គេ​​បញ្ឈប់​មិន​ឲ្យ​លេង​បាល់ទាត់​អស់​​មួយ​ជីវិត​ក្នុង​ប្រទេស​​បូស្នី បន្ទាប់​ពី​ឡើង​ជិះ​លើ​គូ​ប្រកួត​វាយ​យកៗ មិន​ប្រណី​ដៃ។

​ កីឡា​ការិនី​ Silvija Sekacic ទទួល​បាន​កាត​ក្រហម ដោយ​សារ​​បាន​វាយ​កីឡា​ការិនី Adnu Ljubanovic​ មិន​សំចៃ​ដៃ​  ​អំឡុង​​ការ​ប្រកួត​ក្រុម​បាល់ទាត់​នារី​រវាង​ក្រុម  Zeljeznicar​របស់​ប្រទេស​បូស្នី ទល់ ក្រុម Mladost របស់​ប្រទេសម៉ុងតេណេហ្គ្រោ។

ទង្វើ​ដ៏​សាហាវ​នេះ​ គណៈកម្មាធិការ​វិន័យ​របស់​សមាគម​កីឡាបាល់ទាត់​បូស្នី​បាន​​សម្រេច​​បញ្ឈប់ Sekacic លេង​បាល់​អស់​មួយ​ជីវិត​ក្នុង​ប្រទេស​បូស្នី ដោយ​លើក​ហេតុផល​ថា វា​សកម្មភាព​ធ្ងន់ធ្ងរ​ខ្លាំង​ពេក។ ការ​បញ្ឈប់​នេះ​​ក៏​សម្រេច​តាម​ការ​ស្នើ​របស់​ក្រុម Mladostផង​ដែរ។ ក្លឹប​ Mladost បាន​និយាយ​ថា៖ "វា​គ្រប់គ្រាន់​អាច​និយាយ​​បាន​ថា អាកប្បកិរិយា​បែប​នេះ​​មិន​គួរ​អត់​ឱន​ធ្វើ​ធម្មតា​ៗ​បាន​ទេ។ មនុស្ស​ដូច Sekacic គ្មាន​កន្លែង​លេង​បាល់​សម​ហើយ"៕ ​​​​

​​​​

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី