• 2017-05-11 07:07:06
  • ព័ត៌មាន

Djokovic និង​ Nadal ដឹក​ដៃ​គ្នា​ឡើង​ជុំ​ទី​៣​ កម្មវិធី Madrid Open

  • 2017-05-11 07:07:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Novak Djokovic បាន​ឈាន​ទៅ​ជុំ​ទី​បី​កម្មវិធី Madrid Open បន្ទាប់​ពី​ផ្ដួល​កីឡាករ​អេស្ប៉ាញ​នៅ​​ជុំ​ទី​ពីរ។

Djokovic

កីឡាករ​វាយ​តេន្នីស​លេខ​២​ពិភពលោក​ បាន​យក​ឈ្នះ Nicolas Almagro ក្នុង​លទ្ធផល​ ៦-១, ៤-៦, ៧-៥ ហើយ​ត្រូវ​ជួប​ Feliciano Lopez នៅ​ជុំ​បន្ទាប់។ Djokovic ទើប​តែ​ចែក​ផ្លូវ​គ្នា​ជាមួយ​គ្រូ​បង្វឹក​កាល​ពី​ថ្ងៃ​សុក្រ​ មាន​ន័យ​ថា​រូប​គេ​នឹង​លេង​ដោយ​គ្មាន​គ្រូ​រហូត​រក​ឃើញ​អ្នក​ថ្មី​មក​ជំនួស។

ដោយឡែក​ជើង​ខ្លាំង​ Rafael Nadal ឯណោះ​វិញ​បាន​ឡើង​ទៅ​ជុំ​ទី​បី​ផង​ដែរ​ ក្រោយ​យក​ឈ្នះ​កីឡាករ​អ៊ីតាលី Fabio Fognini ដោយ​លទ្ធផល ៧-៦(៧-៣), ៣-៦ និង​ ៦-៤។ Nadal នឹង​ប៉ះ Nick Kyrgios មក​ពី​អូស្ត្រាលីនៅជុំបន្ទាប់៕

Nadal

ប្រភព៖ BBC ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់