• 2017-05-05 23:46:00
  • ព័ត៌មាន

​ថ្ងៃ​នេះ​កីឡាករ​កំណើត​ខ្មែរ​ជម្រើស​ជាតិ​អាមេរិក​ ពិសី​ ប្រកួត​ផ្ដាច់​ព្រ័ត្រ​

  • 2017-05-05 23:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​លោត​ទឹក​ជម្រើស​ជាតិ​អាមេរិក​ដើម​កំណើត​ខ្មែរ​ Jordan Pisey Windle នឹង​អាច​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​​ថ្ងៃ​សៅរ៍​នេះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​ FINA Diving Grand Prix San Juan បន្ទាប់​ពី​ធ្វើ​បាន​ល្អ​សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កាល​​ថ្ងៃ​ទី​៤ ខែ​ឧសភា​​កន្លង​ទៅ​នេះ។

ពិសី​ពេល​​មក​កម្ពុជា​ឆ្នាំ​២០១៦

ការ​ប្រកួត​លោត​ទឹក​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កន្លង​ទៅ​នេះ​ កីឡាករ​ជម្រើស​ជាតិ​អាមេរិក​ដែល​មាន​ឈ្មោះ​ខ្មែរ​ថា ពិសី​​​រក​បាន​៤១២.៣៥​ពិន្ទុ​​ក្នុង​វិញ្ញាសា​លោត​ទឹក​កម្ពស់​៣​ម៉ែត្រ​ផ្នែក​បុរស។ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​មួយ​ Jordan Pisey ប្រជុំ​ដោយ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ផ្សេង​ៗ​ដូច​ជា​ Sebastian Morales​ មក​ពី​ប្រទេស​កូឡុំប៊ី​ កីឡាករ​ Matthieu Rosset មក​ពី​បារាំង​ France​ កីឡាករ​ Chengming Liu មក​ពី​ចិន​ កីឡាករ​ James Heatly មក​ពី​អង់គ្លេស​ និង​កីឡាករ​ Liam Stone មក​ពីNew Zealand៕

ពិសី​ពេល​​មក​កម្ពុជា​ឆ្នាំ​២០១៦

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម