• 2017-04-18 03:58:56
  • ព័ត៌មាន

Big Show ប៉ះ​​ Strowman នៅ​ RAW ធ្វើ​ឲ្យ​សង្វៀន​បាក់​ខ្ទេច​!

  • 2017-04-18 03:58:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Braun Strowman និង​ Big Show បាន​ប៉ះ​គ្នា​សារ​ជា​ថ្មី​នៅ​លើ​សង្វៀន​ Raw បន្ទាប់​ពី​ប្រកួត​មុន​កាល​ពី​ដើម​ឆ្នាំ​ Strowman បាន​យក​ឈ្នះ​អ្នក​កីឡាកាស​មាឌ​ធំ​សឹង​មិន​គួរ​ឲ្យ​ជឿ​។

Big Show និង Braun Strowman

​ក្នុង​ការ​ប្រកួត​សងសឹក​ថ្ងៃ​អង្គារ​នេះ​ (ថ្ងៃច័ន្ទ​នៅ​អាមេរិក) មាន​រឿង​ដ៏​ស្រឡាំងកាំង​មួយ​បាន​កើត​ឡើង​គឺ នៅ​ពេល​ដែល​ Strowman ចាប់​លើក​ Big Show បោក​ត្រឡប់​ក្រោយ​ពី​លើ​បង្គោល​រេញ​បាន​ធ្វើ​ឲ្យ​សង្វៀន​ទាំង​មួល​បាក់​ស្រុត​មើល​លែង​យល់។

នេះ​មិន​មែន​ជា​លើក​ដំបូង​នោះ​ទេ​សម្រាប់​ Big Show ពោល​គឺ កាល​ពី​១០​ឆ្នាំ​មុន​អ្នក​កីឡាកាស​សញ្ជាតិ​អាមេរិក​បាន​ធ្វើ​ឲ្យ​បាក់​សង្វៀន​ម្ដង​ដែរ​ក្នុង​ការ​ប្រកួត​កម្មវិធី SmackDown ទល់​នឹង​ Brock Lesnar៕

ប្រភព៖ Dailystar ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់