• 2017-04-03 07:48:40
  • ព័ត៌មាន

Randy Orton ​ឈ្នះ​ខ្សែ​ក្រវាត់​ WWE World Champion ​​លើក​​ទី​១៣

  • 2017-04-03 07:48:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​អ្នក​កីឡាកាស​ Randy Orton ​បាន​ឈ្នះ​​​ក្រវាត់​​ទម្ងន់​ធ្ងន់​ពិភពលោក​ WWE World Champion ​​ជា​លើក​ទី​១៣ ​ក្នុង​អាជីព​ ​បន្ទាប់​ពី​វាយ​ឈ្នះ​​ Bray Wyatt ​ក្នុង​ព្រឹត្តិការណ៍​ WrestleMania 33 ​​​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ។

Bray Wyatt ​​​ដែល​ជា​មេក្រុម​ The Wyatt Family ​​ទើប​តែ​​​គ្រោង​ខ្សែ​ក្រវាត់​ពិភពលោក​ WWE ​កាល​ខែ​កុម្ភៈ​ថ្មីៗ​នេះ​ទេ​ ​ពេល​វាយ​ឈ្នះ​​ AJ Styles, John Cena, The Miz, Dean Ambrose និង​​ Baron Corbin ​ក្នុង​ព្រឹត្តិការណ៍​ Elimination Chamber 2017 ​​ប៉ុន្តែ​​ពេល​នេះ​ រូប​គេ​ត្រូវ​បាត់​បង់​ខ្សែ​ក្រវាត់​នេះ​ ទៅ​ឲ្យ​ម្ចាស់​ជ័យ​លាភី ​​Royal Rumble 2017 (Orton) ​វិញ៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

មតិយោបល់