• 2017-02-28 08:11:01
  • ព័ត៌មាន

កីឡា​ការិនី​វាយ​កូន​បាល់​ Serena Williams ​បាន​ខ្សែ​ក្រវាត់​ពិភពលោក​ WWE

  • 2017-02-28 08:11:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​កីឡា​ការិនី​​វាយ​កូន​បាល់​​របស់​អាមេរិក​ Serena Williams ​​បាន​ទទួល​ខ្សែ​ក្រវាត់​ពិភពលោក​ WWE ​ពី​ស្ថាប័ន​កីឡា​កាស ដោយ​ពួក​គេ​ជូន​រង្វាន់​ដល់​នាង​ជា​ពិសេស​ ​​ដើម្បី​អបអរ​​ដល់​ភាព​ប៉ិនប្រសព្វ​​កម្រិត​កំពូល​របស់​នាង​ ក្នុង​វិស័យ​កីឡា​។

Serena Williams កាល​ឆ្នាំ​ពាន​ Australian Open 2017
ខ្សែ​ក្រវាត់ WWE ​មាន​ឈ្មោះ​ Serena Williams ដែល​ស្ថាប័ន​កីឡា​​កាស​ជូន​នាង

បើ​តាម​សារព័ត៌មាន​ The Morning News US ​បាន​ឲ្យ​ដឹង​ថា ​​កីឡា​ការិនី​​​វាយ​កូន​បាល់​វ័យ​៣៥​ឆ្នាំ ​​នឹង​ឡើង​បង្ហាញ​ខ្សែ​​ក្រវាត់​ WWE World Heavyweight Champions ​នេះ​ ​​នៅ​ព្រឹត្តិការណ៍ WrestleMania 33 ​ក្នុង​រដ្ឋ​ Florida ​នា​ខែ​មេសា​ខាង​មុខ។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ក៏​លេច​ឭ​ពាក្យ​ចចាមអារ៉ាម​ថា Serena Williams ​អាច​នឹង​ឡើង​សង្វៀន​វ៉ៃ​​កីឡា​កាស​ ជាមួយ​​កីឡា​ការិនី​ Charlotte Flair ​ផង​ដែរ។

Serena Williams ​ជា​កំពូល​កីឡា​ការិនី​វាយ​កូន​បាល់ ​លំដាប់​លេខ​១​លើ​ពិភពលោក​​បច្ចុប្បន្ន​ ​ដោយ​​បំបែក​កំណត់ត្រា​ឈ្នះ​ពាន​រង្វាន់​ Grand Slam ​សរុប​២៣​ដង ​និង​ជា​ម្ចាស់​ពាន​រង្វាន់​ Australian Open 2017 ​ថ្មីៗ​នេះ​ទៀត​ផង៕

កីឡា​ការិនី​ Charlotte Flair (លើក​ខ្សែ​ក្រវាត់) ​អាច​នឹង​វ៉ៃ​ជាមួយ​ Serena Williams

ប្រភព៖ The Sun ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

មតិយោបល់