- 2017-02-27 06:39:56
- ព័ត៌មាន
កីឡាការិនីជប៉ុន Rina ឈ្នះពានវាយកូនបាល់នៅកម្ពុជា ប្រាថ្នាមកលេងចុងឆ្នាំ២០១៧ទៀត
- 2017-02-27 06:39:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាការិនីជប៉ុន Rina ឈ្នះពានវាយកូនបាល់នៅកម្ពុជា ប្រាថ្នាមកលេងចុងឆ្នាំ២០១៧ទៀត
ចន្លោះមិនឃើញ
កីឡាការិនីជប៉ុន Saigo Rina បានឈ្នះពានរង្វាន់ក្នុងការប្រកួតវាយកូនបាល់អន្តរជាតិអាយុក្រោម U-18 ដែលរៀបចំនៅប្រទេសកម្ពុជាកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ។
Saigo Rina បានរៀប បន្ទាប់ពីឈ្នះជើងឯកពានរង្វាន់វាយកូនបាល់អន្តរជាតិ U-18 ថា កញ្ញាខំប្រឹងប្រែងហ្វឹកហាត់ខ្លាំងណាស់មុនពេលធ្វើដំណើរមកចូលរួមប្រកួតពានរង្វាន់មួយនេះនៅលើទឹកដីនៃប្រទេសកម្ពុជា។ ឥឡូវនេះក្តីស្រមៃបានក្លាយជាការពិតហើយ។ កញ្ញាបានសរសើរចំពោះការរៀបចំកម្មវិធីប្រកួតអន្តរជាតិមួយនេះនៅកម្ពុជា។ កញ្ញាពិតជាចូលចិត្តប្រទេសកម្ពុជា ដូច្នេះចុងឆ្នាំ ២០១៧ខាងមុខនេះ កញ្ញានឹងនឹងចូលរួមប្រកួតប្រជែងជាថ្មីម្ដងទៀតនៅទឹកដីមួយនេះ។
កញ្ញា Saigo Rina ជាយុវតីមកពីប្រទេសជប៉ុន ដែលបានមកចូលរួមប្រកួតពានរង្វាន់វាយកូនបាល់អន្តរជាតិអាយុក្រោម ១៨ ឆ្នាំ ដែលកម្ពុជារៀបចំឡើងអស់រយៈ២សប្ដាហ៍កន្លងទៅនេះនៅឯទីលាន CCC។ ម្ចាស់ពានម្នាក់នេះឈ្នះមិត្តរួមជាតិជប៉ុនដូចគ្នា Ando Yuki នៅវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផល ២-១ (៦-២, ៣-៦,៦-២៣) កាលពីថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៧ ម្សិលមិញនេះ៕