• 2017-02-21 02:59:06
  • ព័ត៌មាន

កុំ​លេង ​កង់​តម្លៃ​ស្មើ​ឡាន​ Lexus 300 ​លក់​ដាច់​គ្មាន​សល់ ​ពេញ​និយម​នៅ​កម្ពុជា

  • 2017-02-21 02:59:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ជិះ​កង់​បច្ចុប្បន្ន​នេះ​កំពុង​តែ​មាន​ការ​ពេញ​និយម ​ដោយ​ម្នាក់​ៗ​តែង​តែ​ជិះ​កង់​ដើម្បី​ជា​ការ​ហាត់​ប្រាណ​ផង ​និង​ជា​ការ​កម្សាន្ត​ផង។ ខណៈ​ដែល​កង់​នោះ​ទៀត​សោត ក៏​មាន​តម្លៃ​ទៅ​តាម​សេរី​របស់​វា​ផង​ដែរ។

ដូច្នេះ​ហើយ​ទើប​បាន​ជា​ទីផ្សារ​លក់​កង់​នៅ​កម្ពុជា​កំពុង​តែ​រីក​ដុះដាល​ខ្លាំង​មែនទែន ​ហើយ​កង់​ដែល​មាន​តម្លៃ​ខ្ពស់​កប់​ពពក​នោះ ​ក៏​មាន​ទីផ្សារ​ទៅ​តាម​ហ្នឹង​ដែរ ដោយ​ម្ចាស់​ហាង​លក់​ដាច់​មួយ​ៗ ​សឹងតែ​រាល់​ខែ​ទៅ​ហើយ។ ​នេះ​បើ​តាម​លោក ហេង ​ស្រ៊ុនហ៊ី ​អ្នក​ចាត់ការ​ទូទៅ​នៅ​ហាង Flying Bike2 ​បាន​បញ្ជាក់។

Cannonale F-Si Hi-Mod Carbon Team (2016)

លោក ស្រ៊ុនហ៊ី ​បាន​បន្ថែម​ទៀត​ថា​ក្នុង​ហាង​របស់​លោក ទើប​តែ​លក់​ចេញ​កង់​ដែល​មាន​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ​នោះ​ចេញ​ទេ ​ខណៈ​ដែល​១​ទៅ​២​សប្ដាហ៍​ទៀត ​កង់​ប្រភេទ​នេះ​នឹង​យក​មក​ដល់​ខ្មែរ​ទៀត​ហើយ ​ព្រោះ​វា​កំពុង​តែ​មាន​ទីផ្សារ​ហើយ​គេ​ក៏​និយម​ទិញ​វា​ជិះ​ដែរ។ ​កង់​ដែល​មាន​តម្លៃ​​ស្មើ​ឡាន Lexus 300 ស៊េរី ២០០២ ​គឺ​ប្រភេទ​ Cannonale Scalpel.Si Hi-Mod Black INC ​ដែល​មាន​តួ​ស្រាល​ជាង​កង់​ធម្មតា បូម​មុខ​ក្រោយ ជិះបាន​គ្រប់​ផ្លូវ មិន​ជាប់​ភួក ​លេខ​ច្រើន​និង​ជា​ប្រភេទ​កង់​ស៊េរី High Class ​តែ​ម្ដង។

លោក ហេង ​ស្រ៊ុនហ៊ី

ទន្ទឹម​នឹង​កង់​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ​នេះ​ដែរ ​ហាង Flying Bike2 ​ក៏​មាន​ប្រភេទ​កង់​ក្រោម​នេះ​ដែរ ​ដូចជា​ Cannonale F-Si Hi-Mod Carbon Team (2016) ​តម្លៃ​ត្រឹម​ជាង​៨​ពាន់​ដុល្លារ ​ Cannonale Scalpel Carbon Team ​តម្លៃ​ជាង​៥​ពាន់​ដុល្លារ​អី​ប៉ុណ្ណោះ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់