• 2017-02-16 04:40:58
  • ព័ត៌មាន

Randy Orton ​បង្ហាញ​ភក្ដីភាព ​មិន​ព្រម​វ៉ៃ​ជាមួយ​ Bray Wyatt ​នៅ​ Wrestlemania

  • 2017-02-16 04:40:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​អ្នក​កីឡា​កាស​ Randy Orton ​ដែល​ទើប​ឈ្នះ​​ 2017 Royal Rumble ​បាន​លុត​ជង្គង់​​បោះ​បង់​សិទ្ធិ​វ៉ៃ​ជាមួយ​ Bray Wyatt ​ម្ចាស់​ខ្សែ​ក្រវាត់​ WWE ​ថ្មី ​​នៅ​ព្រឹត្តិការណ៍​ដ៏​ធំ Wrestlemania 33 ​នៅ​ដើម​ខែ​​មេសា​ខាង​មុខ។

Randy Orton (ឆ្វេង) លុត​ជង្គង់​មុខ​ Bray Wyatt សុំ​បោះបង់​សិទ្ធិ​វ៉ៃ

មូលហេតុ​ ដែល​ធ្វើ​ឲ្យ​ Orton ​​មិន​ព្រម​វ៉ៃ​ជាមួយ​ Bray Wyatt ព្រោះ​រូប​គេ​ធ្វើ​ឡើង​ ដើម្បី​បង្ហាញ​ពី​ភក្ដីភាព​​ចំពោះ​មេ​ក្រុម​ ​Wyatt Family។ ​ក្រុម​ Wyatt Family ​​​​​បង្កើត​ឡើង​​តាំង​ពី​ឆ្នាំ​២០១២ ហើយ​ក្រុម​នេះ​ ពី​មុន​ធ្លាប់​មាន​សមាជិក​​​ជា​ច្រើន​ដូច​ជា Luke Harper, Erick Rowan, Daniel Bryan និង​ Braun Strowman ជា​ដើម។ ប៉ុន្តែ​បច្ចុប្បន្ន​​​ក្រុម​ Wyatt Family ​មាន​សមាជិក​តែ​២​នាក់​ទេ គឺ Bray Wyatt ជា​មេ​ក្រុម ​និង​ Randy Orton ជា​សមាជិក (កូន​​ក្រុម)។

ដូច្នេះ​ Bray Wyatt ​ដែល​ទើប​ដណ្ដើម​ខ្សែ​ក្រវាត់​ WWE ​បាន​ពី​ John Cena ​កាល​យប់​ថ្ងៃ​អាទិត្យ​ នឹង​ត្រូវ​ស្វែង​រក​ និង​រង់ចាំ​ដៃ​គូ​ថ្មី​ ​សម្រាប់​ជំនួប​​​ធំ​នៅ​ Wrestlemania 33 ​នា​ថ្ងៃ​ទី​០២ ខែ​មេសា៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ The Sun ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

មតិយោបល់