• 2017-02-14 02:46:50
  • ព័ត៌មាន

​អ៊ុង វីរៈ សន្យា​ពង្រឹង​ខ្លួន ​ត្រៀម​ប្រកួត​​​​​​​អន្តរជាតិ​លើ​ទឹក​ដី​ម៉ាឡេស៊ី​

  • 2017-02-14 02:46:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ជើង​ខ្លាំង​ជំនាញ​ប្រើ​ដៃ អ៊ុង វីរៈ​ ​សន្យា​​ពង្រឹង​ខ្លួន​ ដើម្បី​ត្រៀម​ការ​ប្រកួត​​ស៊ីហ្គេម​​នៅ​លើ​ទឹក​ដី​ម៉ាឡេស៊ី​​នៅ​ថ្ងៃ​ទី​១៩-៣១​ខែ​សីហា ឆ្នាំ​២០១៧ ខាង​មុខ​នេះ។

​​ក្រោយ​ជាប់​ឈ្មោះ​ជា​កីឡាករ​ជម្រើស​ជាតិ​ប្រដាល់​សកល​របស់​កម្ពុជា ​ដែល​ត្រូវ​ចេញ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​ ជើង​ខ្លាំង​​ប្រដាល់​សេរី​​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​​សកល​ជា​ជំនាញ​ទី​២ បន្ទាប់​ពី​សេរី​​ ហើយ​​គ្មាន​ការ​លំបាក​​ទេ​​សម្រាប់​គេ​ទោះ​​ខ្លួន​ធ្លាប់​ជា​កីឡាករ​​ប្រដាល់​​សេរី​ក៏​ដោយ។ ​ចំពោះ​ការ​ហ្វឹកហាត់​ត្រូវ​តែ​ប្រឹង​ឲ្យ​មែន​ទែន ដើម្បី​ដណ្ដើម​មេដាយ​ជូន​ជាតិ​ ព្រោះ​ជា​​ព្រឹត្តិការណ៍​ធំ​មិន​ធ្លាប់​ចូល​រួម។

អ្នក​ប្រដាល់​មក​ពី​ក្លឹប​​កង​ពល​តូច​ឆត្រ​យោង​៩១១ រូប​នេះ​បន្ថែម​ថា ​​​តាំង​ពីរ​ទទួល​ដំណឹង​​បាន​ជាប់​ជា​កីឡាករ​ជម្រើស​ជាតិ​ប្រដាល់​សកល​​ រូប​គេ​បាន​ចាប់​ផ្ដើម​សម្រប​ខ្លួន​​​ក្នុង​កំឡុង​ហ្វឹកហាត់​ ដោយ​ព្យាយាម​ប្រើ​ដៃ​ជាង​ជើង​។ ​លើស​ពី​នេះ​ទៅ​ទៀត​​អ្នក​ប្រដាល់​រូប​នេះ​បាន​សន្យា​​ថា នឹង​ចាប់​ផ្ដើម​ពង្រឹង​ខ្លួន​ពី​ពេល​នេះ​តទៅ​ ដើម្បី​ត្រៀម​​ខ្លួន​ឲ្យ​បាន​ល្អ​ចូល​រួម​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ។

​អ៊ុង វីរៈ នឹង​ចូល​រួម​ប្រកួត​ប្រដាល់​សកល​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ក្នុង​ប្រភេទ​ទម្ងន់៨១​គីឡូក្រាម៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី