• 2017-02-02 08:48:45
  • ព័ត៌មាន

Nadal & ​Alonso ​ជាប់​ឈ្មោះ​ជា​កីឡាករ​អេស្ប៉ាញ​ មាន​ជាង​គេ​បច្ចុប្បន្ន

  • 2017-02-02 08:48:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​វាយ​កូន​បាល់​ Rafa Nadal ​ដែល​ទើប​ចាញ់​ Roger Federer ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Australian Open 2017 ​កាល​យប់​ថ្ងៃ​អាទិត្យ​​ និង​ជើង​ខ្លាំង​ប្រណាំង​រថយន្ត​ Fernando Alonso ​​បាន​ជាប់​ឈ្មោះ​ជា​កំពូល​កីឡាករ​អេស្ប៉ាញ​ មាន​​ប្រាក់​ច្រើន​ជាង​គេ​បំផុត​ នា​ពេល​បច្ចុប្បន្ន។ ​នេះ​បើ​តាម​ការ​​ចុះ​ផ្សាយ​ពី​​សារព័ត៌មាន​អេស្ប៉ាញ​ El Mundo។

តារា​វាយ​កូន​បាល់​ Rafa Nadal

ការ​សិក្សា​ថ្មីៗ​នេះ​ឃើញ​ថា ​ស្តេច​វាយ​កូន​បាល់​លើ​ទីលាន​ដី​ឥដ្ឋ​ Nadal ​និង​​កំពូល​អ្នក​ប្រណាំង​រថយន្ត​ Formula One (Alonso) ​​ម្នាក់ៗ​មាន​ប្រាក់​ជាង​​ ​២០០​លាន​អឺរ៉ូ (ជាង​២១៥​លាន​ដុល្លារ) ​​​​ជា​កីឡាករ​អេស្ប៉ាញ​​ដែល​មាន​​​ជាង​​គេ​បំផុត ​លើ​គ្រប់​ប្រភេទ​កីឡា​​ទាំង​អស់​ ដោយ​មាន​ប្រាក់​ច្រើន​ជាង​កីឡាករ​បាល់ទាត់​ Andres Iniesta ​របស់​ក្លឹប​ Barcelona ​និង​​ Sergio Ramos ​របស់​ក្លឹប​ Real Madrid ផង​ដែរ។

កំពូល​អ្នក​ប្រណាំង​រថយន្ត​ Formula One - Fernando Alonso

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​បើ​តាម​​ទស្សនាវដ្ដី Forbes ​កីឡាករ​​ Alonso និង​ Nadal ​បាន​​ជាប់​ឈ្មោះ​ជា​អ្នក​មាន​បំផុត​នៅ​​ប្រទេស​អេស្ប៉ាញ​ ​​លំដាប់​លេខ​រៀង​ទី​ ១៩៧ និង​១៩៨​ ទៀត​ផង៕

ប្រភព៖ Marca ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

មតិយោបល់