• 2016-12-06 02:29:50
  • ព័ត៌មាន

Yao Ming ត្រូវ​តែង​តាំង​ជា​ទូត​សម្រាប់​ព្រឹត្តិការណ៍​​បាល់​បោះ​ពិភពលោក​

  • 2016-12-06 02:29:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់​បោះ​ពិភពលោក​ហៅ​កាត់​ថា FIBA បាន​ប្រកាស​តែង​តាំង​អតីត​តារា​បាល់បោះ​ឆ្នើម​ជន​ជាតិ​ចិន Yao Ming ជា​ទូត​សម្រាប់​ ព្រឹត្តិការណ៍​​បាល់​បោះ​ពិភពលោក​ដែល​នឹង​ប្រកួត​​ក្នុង​ឆ្នាំ​២០១៩។

Yao Ming

សេចក្ដី​ប្រកាស​ខាង​លើ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៤​ ខែ​ធ្នូ​ដែល​ប្រទេស​ចិន​គឺ​ជា​អ្នក​ទទួល​សិទ្ធ​រៀប​ចំ​ព្រឹត្តិការណ៍​៤​ឆ្នាំ​ម្ដង​នេះ​​។ ក្នុង​អំឡុង​ពេល​ជា​កីឡាករ​ Yao Ming ធ្លាប់​លេង​ឲ្យ​ជម្រើស​ជាតិ​ចិន​នៅ ​បាល់​បោះ World Cup ២ដង និង​នៅ​ការ​ប្រកួត​អូឡាំពិក​៣​ដង។

បុរស​វ័យ​៣៦​ឆ្នាំ​ដែល​មាន​កម្ពស់​ ២,២៩​ម៉ែត្រ​រូប​នេះ​បាន​សន្យា​ក្រោយ​កាន់​តំណែង​ថា នឹង​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ពី​បាល់បោះ​ឲ្យ​បាន​ផុលផុស​ដល់​សាធារណជន​ ជា​ពិសេស​យុវជន​ ដើម្បី​ឲ្យ​ការ​រៀបចំ​ បាល់បោះ World Cup លើក​ដំបូង​របស់​ចិន​ ​ទទួល​ការ​ចាប់​អារម្មណ៍​ និង​មាន​ការ​គាំទ្រ​រឹត​តែ​ខ្លាំង៕

ប្រភព៖ Chinadaily ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី