• 2016-09-14 17:17:40
  • ព័ត៌មាន

វ៉ាន វ៉ុន ​កីឡាករ​ជន​ពិការ​ម្នាក់​គត់​របស់​កម្ពុជា​នៅ Paralympic ​នឹង​ប្រកួត​ថ្ងៃ​ទី​១៦​នេះ​

  • 2016-09-14 17:17:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វ៉ាន វ៉ុន ​ជា​កីឡាករ​ជន​ពិការ​តែ​ម្នាក់​គត់​របស់​កម្ពុជា​មាន​ឱកាស​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​ពិភពលោក Paralympic ​នៅ​ប្រទេស​ប្រេស៊ីល ដោយ​រូប​លោក​នឹង​ធ្វើ​ការ​ប្រកួត​ជុំ​ទី​១​នៅ​ថ្ងៃ​ទី​១៦​ខែ​កញ្ញា​ឆ្នាំ​២០១៦​ខាង​មុខ​នេះ ​ក្នុង​វិញ្ញាសា T54 ​ប្រណាំង​រទេះ ចម្ងាយ​១០០​ម៉ែត្រ។

 

 

ម្ចាស់​មេដាយ​មាស​អាស៊ាន​ប៉ារ៉ាហ្គេម​២០១៣ ​ខាង​លើ​បាន​ចូល​ហ្វឹកហាត់​ជាមួយ​កីឡាករ​បរទេស​ផ្សេង​ៗ​ទៀត​តាំង​ពី​ថ្ងៃ​ទី​៧​កន្លង​ទៅ​ម្ល៉េះ។ ខណៈ​ដែល​គណៈកម្មាធិការ​ជាតិ​ប៉ារ៉ាឡាំពិក​កម្ពុជា​បាន​បង្ហោះ​វីដេអូ​នៅ​លើ​ Page ​របស់​ពួកគេ​ថា វ៉ាន វ៉ុន ​ទទួល​បាន​បទ​ពិសោធន៍​ជា​ច្រើន​ក្នុង​ការ​ហ្វឹកហាត់​នេះ ​ព្រោះ​មាន​កីឡាករ​ខ្លាំង​ៗ​មក​ពី​បណ្ដា​ប្រទេស​ជា​ច្រើន។

 

អត្តពលិក​ពិការ​កម្ពុជា​តែ​ម្នាក់​គត់​ដែល​មាន​ឱកាស​ទៅ​ប្រកួត​នៅ​ប្រេស៊ីល​រូប​នេះ បាន​បង្ហាញ​អារម្មណ៍​ផ្ទាល់​ខ្លួន​ដែរ​ថា​រូបគេ​មិន​រំពឹង​ទៅ​លើ​លទ្ធផល​ឈ្នះ​ឬ​ចាញ់​នោះ​ទេ តែ​នេះ​ជា​ឱកាស​មាស​មួយ​សម្រាប់​ខ្លួន​ក្នុង​ការ​ដកស្រង់​បទ​ពិសោធន៍​ថ្មី​មួយ​ក្នុង​ជីវិត ​ដែល​មាន​ឱកាស​បាន​ចូល​រួម​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​នេះ។

 

 

វ៉ាន វ៉ុន ​បាន​ចូល​រួម​ប្រកួត​កីឡា​នៅ​ព្រឹត្តិការណ៍ Paralympic ​នា​ប្រទេស​ប្រេស៊ីល​នេះ ដោយ​ទទួល​បាន​សិទ្ធិ​អនុគ្រោះ ខណៈ​ដែល​កម្ពុជា​មាន​តែ​កីឡាករ​ម្នាក់​នេះ​ទេ ដែល​បាន​ចូល​រួម។ រូបគេ​ បាន​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​ប្រេស៊ីល​ កាល​ពី​ថ្ងៃ​ទី​២ សីហា​ឆ្នាំ​២០១៦​នេះ ដោយ​ចាប់​ផ្ដើម​ហ្វឹកហាត់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៧​ខែ​កញ្ញា ហើយ​ប្រកួត​ជុំ​ទី​១​នៅ​ថ្ងៃ​ទី​១៦​ខាង​មុខ៕

 

អត្ថបទ៖ មុន្នី រម្យ រូបភាព៖ ​គណៈកម្មាធិការ​ជាតិ​ប៉ារ៉ាឡាំពិក​កម្ពុជា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី