• 2016-08-30 19:29:24
  • ព័ត៌មាន

គ្រូ​បាល់​ទាត់​ជម្រើស​ជាតិ​នារី ​គ្រោះ​ថ្នាក់​ចរាចរណ៍​ បាក់​ឆ្អឹង​កញ្ចឹងក​ និង​​ឈាម​​កក​ក្នុង​ក្បាល​

  • 2016-08-30 19:29:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា​ កេង​ ចាន់នូ​ ដែល​ជា​គ្រូ​បង្វឹក​បាល់ទាត់​នារី​របស់​ជម្រើស​ជាតិ​កម្ពុជា ​និង​ជា​គ្រូ​បាល់ទាត់​សហគមន៍​របស់​​ភ្នំពេញក្រោន​ កំពុង​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​បាត់ដំបង​​បន្ទាប់​ពី​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ម្សិលមិញ​នេះ។​

 

កញ្ញា​ កេង​ ចាន់នូ

 

បើ​តាម​ឲ្យ​ដឹង​ពី​លោក​ លី​ ហៀង ​អគ្គលេខាធិការ​ក្លឹប​បាល់ទាត់​ ភ្នំពេញក្រោន​ ថា​ស្ថានភាព​ជំងឺ​របស់​កញ្ញា​ កេង​ ចាន់នូ​ នៅ​ពេល​នេះ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ។​ បើ​តាម​ការ​ពិនិត្យ​ពី​គ្រូ​ពេទ្យ​ឲ្យ​ដឹង​ថា​កញ្ញា​ កេង​ ចាន់នូ​ របួស​ត្រង់​ក្បាល​ បាក់​ឆ្អឹង​កញ្ចឹងក​និង​មាន​ឈាម​ក្នុង​ក្បាល​ទៀត។​ ​ពេល​នេះ​ក្រុម​ការងារ​ក្លឹប​ភ្នំពេញក្រោន​ កំពុង​ធ្វើ​ដំណើរ​ទៅ​សួរ​សុខទុក្ខ​ដល់​ខេត្ត​បាត់ដំបង ហើយអាច​នឹង​បញ្ជូន​ទៅ​ប្រទេស​ថៃ​តែ​ម្ដង។

 

​ឥឡូវ​នេះ​ដែរ ដោយ​មាន​ការ​ផ្ដើម​ពី​លោក​ សារ៉េត​ ស៊ីដន​ ជា​គ្រូ​ជំនួយ​នៅ​ក្លឹប​បាល់ទាត់​ អគ្គស្នង​ការរដ្ឋាននរគបាលជាតិ​ កំពុង​ប្រមូល​ថវិកា​បាន​២៣០​ដុល្លារ​ ​ពី​ខាង​អ្នក​ស្រលាញ់​វិស័យ​កីឡា​ដូចជា ​លោក ឆាំង ពិសិដ្ឋ 50 $ សារ៉េត ស៊ីដន 50$ គង់ ហួន 30$ ​ ហេង វាសនា 25 $ សុះ ហ្សូសាលី 25 $ បងផល្លី ពន្លី 30 $ ​និង​លោក សុំ វណ្ណា ​20 $។​​​​ ប្រសិន​បើ​បងប្អូន​ចង់​ជួយ​ជា​ថវិការដើម្បី​ព្យាបាល​គ្រូ​បង្វឹក​បាល់ទាត់នារី​ខាង​លើ​នេះ សូម​ទាក់ទង​តាម​លេខ​ទូរសព្ទ ០១៥ ៦៦៧ ៦៩៧។

 

 

​កញ្ញា​ កេង​ ចាន់នូ​ ធ្វើ​ដំណើរ​ត្រលប់​មក​ពី​ខេត្ត​បាត់ដំបង​​មក​ភ្នំពេញ​​វិញ ​ក៏​បាន​ជួប​ហេតុការណ៍​អាក្រក់​នេះ​តែ​ម្ដង។​​​ ជន​រង​គ្រោះ​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​មាន​អ្នក​ស្លាប់​រហូត​៩នាក់​ និង​របួស​ធ្ងន់​ ៤នាក់។ គ្រូ​បង្វឹក​បាល់​ទាត់​នារី​រូប​នេះ កេង​ ចាន់នូ​ ជា​អ្នក​ចាំ​ទី​និង​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​នារី​របស់​កម្ពុជា​៕

 

អត្ថបទ៖ នួន ស៊ីណា ​​​
មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី