• 2014-10-27 17:14:21
  • ព័ត៌មាន

កីឡា​ Soft Tennis បង្កើត​សហព័ន្ធ​ផ្លូវការ​នៅ​ស្រុក​ខ្មែរ

  • 2014-10-27 17:14:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​​ថ្មី​ សូហ្វតិន្នីស (Soft Tennis) ដែល​របៀប​លេង​ស្រដៀង​នឹង​​កីឡា​វាយ​កូន​បាល់ បាន​បង្កើត​សហព័ន្ធ​ជា​​ផ្លូវការ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​តុលា ម្សិលមិញ​នៅ​​ទីស្នាក់​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

 

លោក ជា ប៊ុនហេង អគ្គលេខាធិការ​សហព័ន្ធ​​កីឡា​ចំណូល​ថ្មី​មួយ​នេះ​បាន​លើក​ឡើង​ថា ​ដោយ​សារ​វិស័យ​កីឡា​ក្នុង​មាន​ការ​រីកចម្រើន​ ទើប​ថ្នាក់​ដឹក​នាំ​កីឡា​ជាតិ សម្រេច​បង្កើត​សហព័ន្ធ​កីឡា សូហ្វតិន្នីស​ ជា​រូបរាង​ឡើង។

ជំហាន​ដំបូង​សហព័ន្ធ​បាន​កំណត់​យក​​បុគ្គល​ពាក់ព័ន្ធ​ចំនួន​១៥​រូប​ដើម្បី​គ្រប់គ្រង​ក្បាល​ម៉ាស៊ីន​ដែល​មាន​អាណត្តិ​៤​ឆ្នាំ​ម្ដង។ សមាជិក​ទាំង ១៥ រូប​មាន​លោក ឈឹម ជួន ជាប្រធាន, លោក ប្រាក់ ផល្លា-លោក រស់ ចន្ដ្រានិត និង លោក ហែម ថុន ជា​អនុប្រធាន, លោក ជា ប៊ុនហេង ជា​អគ្គលេខាធិការ និង លោក ស្រ៊ុន ប៊ុនណារ៉ាត ជា​អគ្គលេខាធិការ​រង, លោក ស៊ុយ សុខុម និង​លោក គង់ ចាន់ធីណា ជា​អគ្គហេរញ្ញិក ។ ចំណែក​សមាជិកប្រតិបត្តិ៧រូបទៀត មាន​លោក ហី សារិន, ចាន់ ឆវីរ, ហេង សុខឆុន, ឆាយ បញ្ញាវុធ, ជា ចាន់ដារ៉ុង, ធន តុលា និងលោក មាន សាវ៉ាន ។

 

លោក ហែម ថុន ជា​អនុ​ប្រធាន​សហព័ន្ធ និង​ជា​មន្រ្តី​តំណាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​បាន​​លើក​ឡើង​ថា សូហ្វតិន្នីស បាន​ផ្ញើ​ខ្លួន​ជាមួយ​សហព័ន្ធ​វាយ​កូន​បាល់​មួយ​រយៈ​ពេល​ហើយ។ ក្រោយ​មក​ពី​កីឡា​ប្រភេទ​ថ្មី​នេះ បាន​បង្ហាញ​សក្ដានុពល​របស់​ខ្លួន​​នៅ​​ព្រឹត្តិការណ៍​កីឡា Asian Games លើកទី១៧ នៅ​សាធារណរដ្ឋ​កូរ៉េខាង​ត្បូង កាល​ពី​ពេល​ថ្មីៗ ដោយ​អាច​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ដទៃ​បាន ទោះ​មិន​បាន​មេដាយ​ក៏​ដោយ៕

 

អត្ថបទ៖ ម៉ឺន រស្មី

មតិយោបល់