• 2015-10-30 21:21:43
  • ព័ត៌មាន

Rodgers អាច​ជា​បេក្ខភាព​ជំនួស Mourinho នៅ Chelsea

  • 2015-10-30 21:21:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាត់​ការ​ Liverpool លោក Brendan Rodgers ត្រូវ​គេ​ជឿ​ថា​ស្ថិត​ក្នុង​ជម្រើស​ដើម្បី​​​ជំនួស​តំណែង​លោក Jose Mourinho នៅ Chelsea ដែល​បច្ចុប្បន្ន​​កំពុង​រង​សម្ពាធ។

 

 

Chelsea ដែល​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក Premier League បាន​ចាប់​ផ្ដើម​រដូវ​កាល​យ៉ាង​ត្រដាប​ត្រដួសបំផុត​ រហូត​មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​លេច​ឡើង​ថា សម័យ​កាល​លោក Mourinho នៅ Stamford Bridge នឹង​ចប់​សព្វ​គ្រប់​បើ​សិន​ជា Chelsea ចាញ់ Liverpool នៅ​សប្ដាហ៍​នេះ។

 

យោង​តាម​ប្រភព​ពី The Metro បាន​ឲ្យ​ដឹង​ថា បញ្ជី​ឈ្មោះ​អ្នក​ជំនួស Mourinho មួយ​ចំនួន​ត្រូវ​បាន​គេ​យក​ពិចារណា ក្នុង​នោះ​លោក Rodgers គឺជា​ជម្រើស​ដែល​ហាក់​លេច​ធ្លោ​ជាង​គេ។

 

Rodgers ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​នៅ Anfield កាល​ពី​ដើម​ខែ​តុលា មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្លិប Chelsea ដោយសារ​តែ​រូប​លោក​ធ្លាប់​ដឹក​នាំ​យុវជន​របស់ Chelsea កាល​ពី​ឆ្នាំ​២០០៤៕

 

ចុចអាន៖ Rodgers ​នាំ​មិត្ត​ស្រី​ និង​កូន​ទៅ​អេស្ប៉ាញ បន្ទាប់​ពី​ Liverpool ​បណ្ដេញ​ចេញ​

 

ប្រែសម្រួល៖ រុន វីរ៉ុត ប្រភព៖ caughtoffside

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី