• 2015-10-09 13:44:02
  • ព័ត៌មាន

FFC មាន​គម្រោង​ច្រើន​​ទៀត​ក្នុង​ការ​សាង​សង់​ហេដ្ឋារចនាសម្ពន្ធ​នៅ​បាទី

  • 2015-10-09 13:44:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សហព័ន្ធ​កីឡា​បាល់ទាត់​​ជាតិ​កម្ពុជា (FFC) ​នៅ​មាន​គម្រោង​សាង​សង់​ហេដ្ឋារចនាសម្ព័ន្ធ​​​​ក្នុង​បរិវេណ​មជ្ឈមណ្ឌល​ជាតិ​បាទី​ខេត្ត​តាកែវ​​ច្រើន​ផ្នែក​​បន្ថែម​​ពី​លើ​គម្រោង​ដែល​បាន​សាង​សង់​រួចរាល់។

 

ទីលាន​បាល់ទាត់​មជ្ឈមណ្ឌល​ជាតិ​បាទី

 

​លោក​ គល់ សុផាណា អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​​ FFC នៅ​មាន​គម្រោង​សាង​សង់​ហេដ្ឋារចនាសម្ព័ន្ធ​ច្រើន​ផ្នែក​ទៀត ដូច​ជា​តារាង​បាល់ទាត់​ឆ្នេរខ្សាច់​ សាលា​រៀន​​ចំណេះ​ដឹង​ទួទៅ​សម្រាប់​ក្រុម​យុវជន​​ជម្រើស​ជាតិ​កម្ពុជា ​និង​អគារ​សម្រាប់​ហាត់​ប្រាណ​ជាដើម​។ សម្រាប់​រយៈ​ពេល​កំណត់​​ចាប់​ផ្ដើម​សាង​សង់​​​សហព័ន្ធ​មិនទាន់​ប្រាប់​បាន​ឡើយ ប៉ុន្តែ​​​ក្នុង​គម្រោង​នឹង​រៀប​ចំ​​ធ្វើ​ក្នុង​រយៈ​ពេល​ឆាប់​ៗ។

 

​​លោក​បន្ថែម​ថា ​ការ​សាង​សង់​ហេដ្ឋារចនាសម្ព័ន្ធ​ខាង​លើ​នេះ ​ក្នុង​គោល​បំណង​បណ្ដុះបណ្ដាល​ថ្នាល​យុវជន​​កម្ពុជា​ខាង​ផ្នែក​បាល់​ទាត់។ ចំណែក​ការ​សាង​សង់​សាលា​រៀន​វិញ​ ដើម្បី​បង្កើន​ភាព​ងាយ​ស្រួល​ដល់​​យុវជន​ដែល​កំពុង​រៀន​សូត្រ​ក្នុង​ក្រុម​​ជម្រើស​ជាតិ​កម្ពុជា​​ អាច​រៀន​ផង ​និង​ហ្វឹកហាត់​បាល់ទាត់​ផង។

 

​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​បាន​​ទទួល​ការ​អនុញ្ញាត​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ​ (FIFA) ​ឲ្យ​សាង​សង់​ទីលាន​បាល់ទាត់​​ស្មៅ​សិប្បនិម្មិត​មួយ​បន្ថែម​ពី​លើ​ទីលាន​បាល់ទាត់​​ស្មៅ​ធម្មជាតិ​ចំនួន ៤​​ ដែល​នឹង​ចាប់​ផ្ដើម​ធ្វើ​ក្នុង​រយៈ​ពេល​ខ្លី​ខាង​មុខ​នេះ៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី