• 2015-09-24 14:42:07
  • ព័ត៌មាន

ឃើញ​រូប​ទាំង​នេះ​ មាន​អារម្មណ៍​ចង់​ទៅ​វត្ត​វិហារ​សួគ៌​ក្នុង​បុណ្យ​ភ្ជុំ​បិណ្ឌ​

  • 2015-09-24 14:42:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្ត​វិហារ​តែង​តែ​រៀប​ចំ​ការ​ប្រកួត​កីឡា​បែប​ប្រពៃណី​ខ្មែរ​​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ និង​បុណ្យ​ភ្ជុំ​បិណ្ឌ​ជា​ដើម។ ការ​ប្រកួត​កីឡា​ប្រពៃណី​នេះ​មិន​ត្រឹម​តែ​​បាន​ក្លាយ​ជា​ទស្សនីយភាព​សម្រាប់​កម្សាន្ត​ដល់​មហាជន​​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​​ក៏​ជា​សកម្មភាព​ដ៏​​ល្អ​កម្រ​មាន​ក្នុង​ការ​​ជួយ​ថែរក្សា​សិល្បៈ​វប្បធម៌​ឲ្យ​គង់​វង្ស​សម្រាប់​ក្មេង​ជំនាន់​ក្រោយ។

 

ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ជិត​ចូល​មក​ហើយ​ ការ​ប្រកួត​កីឡា​បែប​ប្រពៃណី​ទាំង​នេះ​នឹង​បង្ហាញ​ខ្លួន​ជា​ថ្មី​ បង​ប្អូន​យុវជន​ចាប់​អារម្មណ៍​ទេ? បើ​បើ​ចាប់​អារម្មណ៍​កុំ​ភ្លេច​ណា​ ទៅ​ទស្សនា​កម្សាន្ត​ទាំង​អស់​គ្នា​នៅ​ក្នុង​ពិធី​​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាង​មុខ​នេះ​នៅ​វត្ត​វិហារ​សួគ៌​ ស្ថិត​នៅ​ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល​ ប៉ុន្តែ​សូម​ទស្សនា​ទិដ្ឋភាព​ខាង​ក្រោម​នេះ​ដែល​ Sabay បាន​ផ្តិត​យក​កាល​ពី​បុណ្យ​ភ្ជុំ​​ឆ្នាំ​មុន៕

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ ជាន ចាន់រ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី