• 2015-06-29 16:19:12
  • ព័ត៌មាន

សហព័ន្ធ​កីឡា​បាញ់​កាំភ្លើង​កម្ពុជា ​ត្រៀម​​​​ស្វែង​រក​ជើង​ខ្លាំង​ថ្នាក់​ជាតិ

  • 2015-06-29 16:19:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​បាញ់​កាំភ្លើង​កម្ពុជា បាន​កោះ​ប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​​របស់​ខ្លួន​ដែល​មាន​សមាជិក​ចំនួន ១១ នាក់​លើកទី១ ប្រចាំឆ្នាំ២០១៥ ក្រោម​អធិបតីភាព​ឧត្តមសេនីយ៍ឯក មៀច សុផាន់ណា ប្រធាន​សហព័ន្ធ​នៅ​បញ្ជា​ការដ្ឋាន​កងពល​តូច​ទ័ព​ពិសេស​ឆត្រ​យោង ៩១១។

 

 

កិច្ចប្រជុំ​របស់​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង

  ការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​​ថ្នាក់​ជាតិ​​ក្នុង​ឆ្នាំ ២០១៥ នេះ​ក៏​ជា​ប្រធាន​បទ​លើក​យក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​លើក​ដំបូង​នេះ​ដែរ រួម​ទាំង​​មាន​ការ​វែកញែក​​រៀប​ចំ​នីតិវិធី​បង្កើត​សមាជិក​ ក្លិប​កាំភ្លើង​ទូទាំង​ប្រទេស ព្រម​ទាំង​ត្រួត​ពិនិត្យ​ទីតាំង​បាញ់​កាំភ្លើង​៩១១ ស្វែង​រក​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​​ទាំង​ផ្នែក បច្ចេកទេស និង​សម្ភារៈ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។   លោក Hubert Staberhofer ទីប្រឹក្សា​សហព័ន្ធ​កីឡា​បាញ់​កាំភ្លើង​កម្ពុជា ជា​ជនជាតិ​អូទ្រីស លើក​ឡើង​ថា​​ក្រុម​ហ៊ុន GLOCK ដែល​ជា​ក្រុមហ៊ុន​ផលិត​កាំភ្លើង​ដ៏​ធំ​នៅ​ប្រទេស​របស់​លោក បាន​សន្យា​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​សហព័ន្ធ​កីឡា​បាញ់​កាំភ្លើង​កម្ពុជា ទាំង​សម្ភារៈ​ហ្វឹកហាត់​ និង​សម្ភារៈ​ប្រកួត​សម្រាប់​ក្រុម​ជម្រើស​ជាតិ​បាញ់​កាំភ្លើង។ លោក​ថា​ជំហាន​ដំបូង​ក្រុមហ៊ុន​ឧបត្ថម្ភ​កាំភ្លើង​ប្រភេទ​ GLOCK ចំនួន ០៤​ដើម​ដល់​សហព័ន្ធ​ផង​ដែរ។

  ចំណែក​ឧត្ដមសេនីយ៍​ឯក មៀច សុផាន់ណា បាន​​ទាក់ទង​ជាមួយ​ សហព័ន្ធ​កីឡា​បាញ់​កាំភ្លើង​សិង្ហបុរី​​ ដោយ​ភាគី​សិង្ហបុរី​សន្យា​ផ្ដល់​ការ​គាំទ្រ​មួយ​ចំនួន​ដូចជា បញ្ជូន​គ្រូ​បង្វឹក​ ផ្តល់​ការ​ហ្វឹកហាត់​នៅ​ទីនោះ និង​ផ្តល់​សម្ភារៈ​ហ្វឹកហាត់​ដល់​សហព័ន្ធ​ខាង​កម្ពុជា​ផង​ដែរ៕

  អត្ថបទ៖ ម៉ឺន រស្មី

មតិយោបល់