
- 2015-06-16 17:13:51
- ព័ត៌មាន
វីដេអូ ទង់ជាតិកម្ពុជាបង្ហូតលើគេពេលក្រុមសីប៉ាក់តាក្រ&ជីនឡូនឈ្នះមេដាយមាសស៊ីហ្គេម
- 2015-06-16 17:13:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូ ទង់ជាតិកម្ពុជាបង្ហូតលើគេពេលក្រុមសីប៉ាក់តាក្រ&ជីនឡូនឈ្នះមេដាយមាសស៊ីហ្គេម
ចន្លោះមិនឃើញ
សីប៉ាក់តាក្រ និងជីនឡូន ជាប្រភេទកីឡាតែមួយគត់របស់កម្ពុជាដែលអាចឈ្នះមេដាយមាសនៅក្នុងស៊ីហ្គេមលើកទី២៨ ឆ្នាំ២០១៥នេះ។ ចំនួនមេដាយសរុបរបស់កម្ពុជា គិតត្រឹមថ្ងៃបិទស៊ីហ្គេមថ្ងៃទី១៦ មិថុនានេះ គឺមានចំនួន១៥ ដែលក្នុងនោះមានមេដាយមាសតែ១ប៉ុណ្ណោះ ឯមេដាយប្រាក់៥ និងសំរឹទ្ធ៩។
មេដាយមាស១នេះ យកបានក្នុងវិញ្ញាសា Chinlone-Linking ក្នុងប្រភេទកីឡាសីប៉ាក់តាក្រ។ ក្រុមកីឡាករកម្ពុជាទាំង៨នាក់ ដែលបានរួមគ្នាយកមេដាយមាសនេះ រួមមាន កីឡាករអ៊ឹង ណារិទ្ធ, ទ្រឹង លី, រៀម សុខភីរម្យ, ជាតិ ខេមរិន្ទ, ហេង រ៉ាវុត, ជិន សុវណ្ណារិទ្ធិ, ណាង សុភាព និងសុភៈ ចននី។ ចំណែកគ្រូបង្វឹកគឺលោក ជាតិ ខេមរា ឯគ្រូជំនួយលោក ឈួន ប៉ុណ្ណារ៉ា។
ដើម្បីរំលឹកដល់ស្នាដៃនៃក្រុមសីប៉ាក់តាក្រកម្ពុជា Sabay សូមបង្ហាញវីដេអូរបស់ Diamond Documentarysport ដូចខាងក្រោមនេះ៖
អត្ថបទ៖ សុវត្ថិ