
- 2015-06-15 16:46:25
- ព័ត៌មាន
វាយសីកម្ពុជាឡើងដល់វគ្គ១/៤ ដំបូងនៅស៊ីហ្គេម តាំងពីឆ្នាំ១៩៩៥ តែចាញ់ម្សិលមិញ
- 2015-06-15 16:46:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វាយសីកម្ពុជាឡើងដល់វគ្គ១/៤ ដំបូងនៅស៊ីហ្គេម តាំងពីឆ្នាំ១៩៩៥ តែចាញ់ម្សិលមិញ
ចន្លោះមិនឃើញ
កីឡាវាយសីកម្ពុជាបានឡើងដល់វគ្គ១/៤(៨នាក់ចុងក្រោយ)ជាលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៥នេះ បន្ទាប់ពីបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះតាំងពីឆ្នាំ១៩៩៥មក។
លោក ជាប សុភា អគ្គលេខាធិការងសហព័ន្ធកីឡាវាយសីកម្ពុជាបានឲ្យដឹងថា នេះជាលើកទីមួយហើយដែលក្រុមកីឡាវាយសីកម្ពុជាបានឡើងដល់វគ្គ ១/៤ (៨នាក់ចុងក្រោយ) គិតចាប់ពីឆ្នាំ ១៩៩៥ មកដល់ពេលនេះដែលកីឡាវាយសីកម្ពុជាធ្លាប់បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមកន្លងមក។
នៅស៊ីហ្គេមឆ្នាំនេះ ក្រុមកីឡាវាយសីកម្ពុជានៅវគ្គ១៦នាក់ដំបូងគឺទទួលបានជ័យជម្នះដោយវិញ្ញាសាវាយឯកត្តជន កីឡាករ ទេព ច័ន្ទម៉ារ៉ា បានយកឈ្នះកីឡាករ Oo Chan Win របស់មីយ៉ាន់ម៉ា ដោយលទ្ធផល ២-០ (២១ – ១៥ និង ២១ – ១៥)។ ចំណែកវិញ្ញាសាវាយគូបុរសវិញ កីឡាករ ទាវ យ៉ុងវណ្ណៈ និង ងួន កាណូរ៉ា បានយកឈ្នះលើក្រុមកីឡាករមកពីប្រទេសឡាវ ២-០ (២១ – ១៣ និង ២១ – ១៣) នៅវគ្គ ៣២ ក្រុមចុងក្រោយ និងនៅវគ្គ១៦នាក់ ឈ្នះក្រុមកីឡាករមីយ៉ាន់ម៉ា ដោយលទ្ធផល ២-០ (២២ – ២០ និង ២២ – ២០)ដើម្បីឡើងទៅវគ្គ១/៤ ផ្តាច់ព្រ័ត្រជាលើកដំបូង។ ទោះជាយ៉ាងណា សម្រាប់វគ្គ១/៤ ក្រុមកីឡាវាយសីកម្ពុជាមិនទទួលបានជ័យជម្នះឡើយដោយកីឡាករ ទេព ច័ន្ទមារ៉ា ចាញ់កីឡាករម្ចាស់ផ្ទះសិង្ហបុរី Loh Kean Yea ២-០ (២១-៧ និង ២១-៧)។ ចំពោះវិញ្ញាសាវាយគូបុរស កីឡាករកម្ពុជា ទាវ យ៉ុងវណ្ណៈ និង ងួន កាណូរ៉ា ចាញ់កីឡាករហ្វីលីពីន ២-០ (២១- ៨, ២១-១០)។
សូមទស្សនាវីដេអូខាងក្រោម៖
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា