
- 2015-06-14 17:25:50
- ព័ត៌មាន
ជម្រើសជាតិសីឈិនឡូនកម្ពុជាទទួលបានប្រាក់រង្វាន់៨០០០ដុល្លារនៅសិង្ហបុរី
- 2015-06-14 17:25:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជម្រើសជាតិសីឈិនឡូនកម្ពុជាទទួលបានប្រាក់រង្វាន់៨០០០ដុល្លារនៅសិង្ហបុរី
ចន្លោះមិនឃើញ
ក្រុមហ៊ុនផ្ទេរប្រាក់របស់ចិន Union Pay បានផ្ដល់ប្រាក់រង្វាន់ដល់ក្រុមជម្រើសជាតិកម្ពុជាសីឈិនឡូន បន្ទាប់ពី Union Pay បានសន្យាថានឹងឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជាណាដែលដណ្ដើមបានមេដាយមុនគេក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៥ នៅសិង្ហបុរី។
ប្រាក់រង្វាន់សរុបដែលមានចំនួន ៨០០០ពាន់ដុល្លារ សម្រាប់ក្រុមជម្រើសជាតិសីឈិនឡូន ៨ រូប និងថ្នាក់ដឹកនាំក្រុមទាំងមូល ត្រូវបានប្រគល់កាលពីល្ងាចម្សិលមិញនេះនៅសិង្ហបុរីផ្ទាល់តែម្ដង។
ក្រុមជម្រើសជាតិកម្ពុជាសីឈិនឡូន ដណ្ដើមបានមេដាយមាសមុនគេក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០១៥ នៅប្រទេសសិង្ហបុរី លើវិញ្ញាសា Chinlone-Linking ក្រោយយកឈ្នះក្រុមជម្រើសជាតិឡាវ ដោយលទ្ធផល ៣០៨ ទល់ ២៩៩ នៅវគ្គផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី៦ ខែមិថុនាកន្លងទៅនេះ៕
អត្ថបទ៖ សុផាត រាយការណ៍៖ ម៉ឺន រស្មី